“Jumanji: Welcome to Jungle” ក្លាយ​ជា​ភាពយន្ត​រក​ចំណូល​បាន​ច្រើន​ជាង​គេ​របស់​ក្រុម​ហ៊ុន Sony

  • 2018-04-13 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាពយន្ត​ "Jumanj: Welcome to Jungle” ពិត​ជា​មាន​លទ្ធភាព​រក​ចំណូល​បាន​យ៉ាង​ច្រើន​​នៅ​ Box Office នឹក​ស្មាន​មិន​ដល់​ បើ​ប្រៀបធៀប​ទៅ​នឹង​ភាពយន្ត​ជា​ច្រើន​បញ្ចេញ​ដោយ​ផលិតកម្ម Sony។

គិត​ត្រឹម​ពេល​នេះ "Jumanji” រក​ចំណូល​បាន​ច្រើន​ជាង​​ភាពយន្ត​ដែល​ធ្លាប់​កាន់កាប់​តំណែង​នេះ​របស់​​ Sony គឺ​រឿង​ "Spider-Man” បញ្ចេញ​ឆ្នាំ ២០០២ ​ដែល​រក​ប្រាក់​ចំណូល​បាន​ ៤០៣,៧​លាន​ដុល្លារ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​។ គិត​ត្រឹម​ថ្ងៃ​អង្គារ​​នេះ​ "Jumanji” រក​ប្រាក់​ចំណូល​បាន ៤០៣,៧១​លាន​ដុល្លារ ដែល​ពេល​នេះ​ឈប់​ដាក់​បញ្ចាំង​ហើយ​ ដោយ​រក​ចំណូល​តាម​រយៈ​ការ​លក់​ឌីវីឌី​ម្ដង​វិញ។

ភាពយន្ត​​ដែល​ចូលរួម​សម្ដែង​ដោយ​តារា​ល្បីៗ​ ដូច​ជា The Rock និង Nick Jonas នេះ​រក​ចំណូល​បាន​ដល់​ទៅ​ ៩៥០,៨​លាន​ដុល្លារ​ទូទាំង​ពិភពលោក​ ក្លាយ​ជា​ភាពយន្ត​រក​ចំណូល​បាន​ច្រើន​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​របស់ Sony។ ​ភាពយន្ត​នេះ​យក​ឈ្នះ​រឿង​ “Spectre” បាន​បញ្ចេញ​កាល​ពី​ឆ្នាំ ២០១៥ គឺ​ជា​ភាពយន្ត​ ដែល​រក​ចំណូល​បាន​ច្រើន​បំផុត​របស់​ Sony គឺ​ជាង​ ៨៨០,៧​លាន​ដុល្លារ​។

ភាព​ជោគជ័យ​របស់ “Jumanji: Welcome to the Jungle” គឺ​ជា​រឿង​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​មួយ ដោយ​ចំណូល​ដែល​រក​បាន​គឺ​ច្រើន​ជាង​ចំនួន​ដែល​គ្រោង​ទុក។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​គម្រោង​ចំពោះ​វគ្គ​ថ្មី​របស់​រឿង​នេះ​គឺ​គ្រោង​ទុក​រួច​ជា​ស្រេច​បាត់​ទៅ​ហើយ៕

អាន​អត្ថបទ៖

ប្រភព៖ hollywoodreporter   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទថ្មី