Benitez ៖ Real Madrid ប៉ះ Liverpool ​ផ្ដាច់​ព្រ័ត្រ UCL ​នឹង​ធ្វើ​ឱ្យ​ផ្អើល​ពិភពលោក

  • 2018-04-17 03:12:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Rafa Benitez ​គិត​ថា​ក្រុម Real Madrid ​និង​ប៉ះ Liverpool ​នា​វគ្គ​ផ្ដាច់ព្រ័ត្រ UEFA Champions League ​ហើយ​វា​នឹង​ក្លាយ​ជា​ការ​ប្រកួត​ធំ​បំផុត​មួយ​ប្រចាំ​ប្រវត្តិសាស្ត្រ។

ក្នុង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​នេះ ​មាន​៤​ក្រុម​គឺ Real Madrid ​ប៉ះ​ Bayern Munich ​ដែល​ជា​គូ​សងសឹក ​ខណៈ​ដែល Liverpool ​ត្រូវ​តតាំង​ជាមួយ Roma ​ជា​ក្រុម​ទម្លាក់ Barcelona ។ ​Real Madrid ​និង Bayern ​ជា​ក្រុម​ដែល​គេ​ពិបាក​ស្មាន​លទ្ធផល​ទុក​មុន​ដូច​គ្នា ត្បិត​អី​ពួកគេ​ធ្លាប់​ប៉ះ​គ្នា​ច្រើន​ដង​មក​ហើយ។ ចំពោះ Liverpool ​ហាក់​ដូចជា​មាន​ប្រៀប​ជាង Roma ​ប៉ុន្តែ​ក្រុម​នៅ​អ៊ីតាលី​មួយ​នេះ​លេង​ល្អ​ក្នុង​ដី ដូច​ដែល​អ្នក​គ្រប់​គ្នា​បាន​ឃើញ​កាល​ប៉ះ Barcelona ​អីចឹង។

ចំពោះ​គំនិត​របស់​លោក Benitez ​ដែល​ធ្លាប់​ដឹក​នាំ Liverpool ​និង Real Madrid ​នោះ​គិត​ថា ​វគ្គ​ផ្ដាច់ព្រ័ត្រ ​ប្រសិន​បើ​ក្លឹប​ទាំងពីរ​ដែល​លោក​ធ្លាប់​ដឹក​នាំ​អាច​ប៉ះ​គ្នា​នោះ គឺ​ពិត​ជា​អស្ចារ្យ​ខ្លាំង​ណាស់។វា​នឹង​ក្លាយ​ជា​ការ​ប្រកួត​ដែល​គ្រប់គ្នា​ទន្ទឹង​រង់ចាំ​ជាក់​ជា​មិន​ខាន៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ មុន្នីរម្យ

អត្ថបទពេញនិយម