បែប​ឈឺចាប់​ខ្លាំង​ហើយ! The Weeknd ទប់​ទឹកភ្នែក​មិន​ជាប់​ពេលច្រៀង​បទ "Call Out My Name”

  • 2018-04-18 02:02:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​យប់​ថ្ងៃ​ទី​១៣ ខែ​មេសា ឆ្នាំ​២០១៨ តារា​ចម្រៀង The Weeknd បាន​ធ្វើ​ការ​ប្រគំ​តន្ត្រី​ដ៏​អស្ចារ្យ​មួយ​ក្នុង​​កម្មវិធី Coachella Music Festival ប្រចាំ​ឆ្នាំ​២០១៨ ហើយ​ពេលនោះ តារា​ចម្រៀង​រូប​នេះ​បាន​ដាក់​មនោសញ្ចេតនា​ខ្លាំង​ក្នុងការ​បក​ស្រាយ​បទ​ចម្រៀង "Call Out My Name” និង "Privillege”។

អ្នក​គាំទ្រ​ជាច្រើន​បាន​ចាប់​អារម្មណ៍​លើ​តារា​ចម្រៀង R&B រូប​នេះ​ជា​ខ្លាំង​ នៅ​ពេល​ដែល​លោក​បាន​សម្រក់​ទឹក​ភ្នែក​​ អំឡុង​ពេល​កំពុង​សម្ដែង​បទ​ចម្រៀង​​ ដែល​អ្នក​គាំទ្រ​​សង្ស័យ​ថា​ជា​បទ​លោក​សរសេរ​ពី​រឿងរ៉ាវ​បែក​បាក់​គ្នា​ជាមួយ​តារា​ចម្រៀង Selena Gomez នោះ។

គួរ​រម្លឹក​ដែរ​ថា តារា​ចម្រៀងThe Weeknd បាន​ទាក់​ទង​គ្នា​ជាមួយ​តារា​ចម្រៀង Selena Gomez ក្នុង​ខែ​មករា ឆ្នាំ​២០១៧ ហើយ​បាន​ចែក​ផ្លូវ​គ្នា​ក្នុង​ខែ​តុលា​ក្នុង​ឆ្នាំ​ដដែល។ មិន​យូរ​ប៉ុន្មាន​តារា​ចម្រៀង Selena Gomez ក៏​បាន​វិល​ត្រឡប់​រក​គូ​ស្នេហ៍​ចាស់​របស់​នាង (Justin Bieber) វិញ៕

ទស្សនា​វីដេអូ​ខាង​ក្រោម៖

ចុចអាន៖

ប្រភព៖ Eonline   ប្រែ​សម្រួល៖ អន សុភក្ត្រា