ទី​បំផុត! The Weeknd បញ្ចេញ​វីដេអូ​​ចម្រៀង​បទ "Call Out My Name” ​ស្ទីល​ប្លែក

  • 2018-04-13 04:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​បញ្ចេញ​អាល់ប៊ុម​ខ្នាត​ខ្លី ដោយ​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ជា​ច្រើន​ភ្ញាក់​ផ្អើល​ "My Dear Melancholy” ពេល​នេះ​ The Weeknd បាន​បញ្ចេញ​វីដេអូ​ចម្រៀង​ "Call Out My Name” ជា​ផ្លូវ​ការ​ហើយ​។

​វីដេអូ​ចម្រៀង​នេះ​បាន​បញ្ចេញ​កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍​ម្សិល​មិញ​នេះ បន្ទាប់​ពី​ទទួល​បាន​ការ​គាំទ្រ​ជា​ខ្លាំង ក៏​ដូច​ជា​ត្រូវ​បាន​គេ​វិភាគ​យ៉ាង​សកម្ម។ អត្ថន័យ​នៅ​ក្នុង​បទ​នេះ ត្រូវ​បាន​គេ​សង្ស័យ​ថា​និពន្ធ​ឡើង​ដើម្បី Selena Gomez ស្ដាប់​និង​ស្វែង​យល់​ពី​អារម្មណ៍​របស់ The Weeknd ដែល​មាន​ចំពោះ​នាង។

ចំណែក​ឯ​វីដេអូ​ចម្រៀង​វិញ​ គេ​សង្កេត​ឃើញ​ថា​មាន​លក្ខណៈ​ងងឹត​និង​ពោរពេញ​ទៅ​ដោយ​ សត្វ​ស្រលាញ់​ភាព​ងងឹត​គឺ​ប្រជៀវ​ជា​ច្រើន មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ក៏​មាន​ឃើញ​មនុស្ស​ចម្លែក​​ច្រមុះ​ដូច​បក្សី​ម្នាក់​គួរ​ឲ្យ​ខ្លាច។

តោះ! អីចឹង​មក​មើល​វីដេអូ​ចម្រៀង​នេះ​ទាំង​អស់​គ្នា!

អាន​អត្ថបទ៖

ប្រភព៖ Billboard   ប្រែ​សម្រួល៖ ធារ៉ូ