​ជើង​ខ្លាំង​ប្រចាំ​​តារាង​កាំកូ​​ ជាប់​ជម្រើស​ជាតិ​ឆ្នាំ​ដំបូង ចង់​ឈប់​លេង​ស៊ីលុយ ​

  • 2018-04-18 02:44:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​យុវជន​ដែល​គេ​​ស្គាល់​វៃ​ខ្លាំង​នៅ​ប្រចាំ​​តារាង​ម្ដុំ​រង្វង់​មូល​​កាំកូស៊ីធី​ សៀ កុសល បាន​ជាប់​ជម្រើស​ជាតិ​​ជា​លើក​ដំបូង​របស់​ខ្លួន​នៅ​ឆ្នាំ​២០១៨​នេះ ប៉ុន្តែ​​គិត​ថា ចង់​បញ្ឈប់​ការ​ដើរ​លេង​ស៊ី​លុយ​ក្រោម​ហេតុ​ផល​មួយ។

សៀ កុសល

​កុសល បាន​ឲ្យ​ដឹង​ថា ការ​ជាប់​ជម្រើស​ជាតិ​លើក​ដំបូង​​នេះ​មិន​រំពឹង​អាច​ចូល​លេង​ជា​ជម្រើស​​ដំបូង​ឡើយ។ ​ជា​មួយ​គ្នា​នោះ​​​រូប​គេ​មើល​ឃើញ​ សមត្ថភាព​របស់​ខ្លួន​ហាក់​មាន​កម្រិត​ប្រហាក់​ប្រហែល​រៀមច្បង ពោល​គឺ​មិន​នៅ​ក្រោម​​កីឡាករ​ជម្រើស​ជាតិ​ផ្សេង​ៗ​ប៉ុន្មាន​ទេ។

​យុវជន​មក​ពី​ខេត្ត​សៀមរាប​រូប​នេះ​បញ្ជាក់​ថា នៅ​តារាង​បាល់ទះ​ម្ដុំ​រង្វង់​មូល​កាំកូ​អ្នក​ណា​ក៏​ស្គាល់​ កុសល ដែរ។ និយាយ​ពី​រឿង​ដើរ​លេង​ស៊ីលុយ​វិញ រូប​គេ​គិត​ថា ចង់​ឈប់​ហើយ ពីព្រោះ​លេង​ទៅ​លេង​មក​​ គ្មាន​សល់​អី ឈ្នះ​ចាញ់​ៗ ទៅ​មក​ៗ និយាយ​ពិ​អារម្មណ៍​គឺ​​ធុញទ្រាន់​ នឹង​ការ​ដើរ​លេង​ស៊ីលុយ​នេះ​តែ​ម្ដង​។ អ្វី​ដែល​រូប​គេ​ចង់​ធ្វើ​គឺ​ប្រឹងប្រែង​ហ្វឹកហាត់​ឲ្យ​បាន​ខ្លាំង សម្រាប់​តែ​ត្រៀម​ការ​ប្រកួត​ប៉ុណ្ណោះ។

​ក្រុម​ជម្រើស​ជាតិ​បាល់ទះ​ បាន​នឹង​កំពុង​​ប្រមូល​ផ្ដុំ​ហ្វឹកហាត់​នៅ​តារាង​បាល់ទះ​វិសាខា ដែល​ហ្វឹកហាត់​រៀង​រាល់​ពេល​រសៀល៕ ​​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​