ម៉ឺន​ សុភា​ មានចំណុចពិសេស ដែល​សិស្ស​គុន​រួម​ក្លឹប​ស្រឡាញ់​ និង​គោរព​ជា​ខ្លាំង​

  • 2018-04-18 07:58:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​ជួរមុខ ​រហស្សនាម​កណ្ដាប់ដៃ​ថ្ម​ ម៉ឺន​ សុភាព​ ក្រៅ​ពី​មាន​អត្តចរិត​ស្លូតបូត​មិន​ប្រកាន់​ខ្លួន​ជា​អ្នក​ល្បី​ទេ​ ថែម​ទាំង​ចិត្ត​ល្អ​ ក្រោយ​ប្រកួត​ចប់​តែងតែ​ចែក​លុយ​ដល់​សិស្ស​រួម​ក្លឹប​នានា​ទុក​ហូប​អី​ទៀត​ផង។​

ម៉ឺន​ សុភា(ក្រហម)

លោក​ ធន់​ សុភា​ ដែល​ជា​គ្រូ​បង្វឹក​របស់​ ម៉ឺន​ សុភា​ ប្រាប់​ថា​ កូន​សិស្ស​របស់​លោក​ខាង​លើ​នេះ​ មិន​វាយឫក​ ឬ​ប្រកាន់​ខ្លួន​ជា​កីឡាករ​ជួរ​មុខ​ ជា​កីឡាករ​ល្បី​នោះ​ឡើយ​ គឺ​តែងតែ​ស្រឡាញ់​រាប់អាន​គេ​គ្រប់​គ្នា។​ ចំណុច​ល្អ​មួយ​ទៀត​នោះ​ គឺ​ចេះ​ស្រឡាញ់​មើលថែ​សិស្ស​ប្អូន​រួម​ក្លឹប​ អប់រំ​អ្នក​ទាំង​នោះ​ឲ្យ​ខំប្រឹង​ និង​ជួយ​បង្វឹក​ពួកគេ​ទៀត។​

ម៉ឺន​ សុភា ឈ្នះ​មេដាយ​ប្រាក់​នៅ​ម៉ាឡេស៊ី

គ្រូ​ប្រដាល់​សមាគម​ក្រសួង​ការពារ​ជាតិ​រូប​នេះ​បន្ថែម​ថា​ ម៉ឺន​ សុភា​ តែងតែ​ចែក​លុយ​ដល់​សិស្ស​ប្អូន​ក្នុង​ក្លឹប​ បន្ទាប់​ពី​រូប​គេ​ឡើង​ប្រកួត​រួច​ ដើម្បី​ឲ្យ​អ្នក​ទាំង​នោះ​បាន​លុយ​គ្រាន់​ហូប​អី​ប្រចាំ​ថ្ងៃ​ ទម្រាំ​ពួកគេ​បាន​ឡើង​ប្រកួត។​ ក្រៅ​ពី​នោះ​ ម្ចាស់​មេដាយ​ប្រាក់​ស៊ីហ្គេម​ ក៏​ឧស្សាហ​នាំ​សិស្ស​ប្អូន​ទៅ​ហូប​អី​នៅ​តាម​ហាង​ផ្សេង​ទៀត​ដែរ។​

ម៉ឺន​ សុភា ឈ្នះ​មេដាយ​មាស​កីឡាជាតិ​លើក​ទី១

ចំណែក​សិស្ស​រួម​ក្លឹប​មួយ​ចំនួន​ក៏​បាន​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា​ ពួកគេ​ពិត​ជា​ស្រឡាញ់​ទឹក​ចិត្ត​សិស្ស​ច្បង​រូប​នេះ​ណាស់​ ក្រៅ​តែ​ពី​ជួយ​បង្ហាត់បង្ហាញ​ ថែម​ទាំង​ឧស្សាហ​ចែក​លុយ​ណាស់​ដល់​សិស្ស​ប្អូន​ និង​ប្រាប់​ជា​និច្ច​ឲ្យ​ខំប្រឹង​ហ្វឹកហាត់។​

ម៉ឺន​ សុភាព​ ពេលឈ្នះ​ថៃ​នៅ​សង្វៀន​បាយ័ន

រំលឹក​ដែរ​ថា​ ម៉ឺន​ សុភា​ ជា​អ្នក​ប្រដាល់​ល្បីឈ្មោះ​ម្នាក់​នៅ​កម្ពុជា​ និង​ជា​ម្ចាស់​មេដាយ​ប្រាក់​ស៊ីហ្គេម​ឆ្នាំ​ ២០១៧​ នៅ​ ម៉ាឡេស៊ី។​ ឥលូវ​នេះ​កំពុង​លេង​ខ្សែក្រវាត់​នៅ​សង្វៀន​បាយ័ន​ ហើយ​ឡើង​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ថែម​ទៀត​ផង៕​

អត្ថបទ៖ នួន ស៊ីណា​