កង់ហ្គូរូមួយក្បាលត្រូវ​ស្លាប់ ក្រោយទេសចរចិនធ្វើរឿង១ ដើម្បីឲ្យវាលោត (មានវីដេអូ)

  • 2018-04-21 03:57:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សត្វ​កង់ហ្គូរូ​មួយ​ក្បាល​ត្រូវ​បាន​សម្លាប់ ក្រោយ​រង​ការ​វាយ​ប្រហារ​ពី​ភ្ញៀវ​ទេសចរ​នៅ​ក្នុង​សួន​សត្វ​មួយ​នា​ភាគ​អាគ្នេយ៍​ប្រទេស ចិន។

យោង​តាម​របាយការណ៍​ជា​ច្រើន​ឲ្យ​ដឹង​ថា ភ្ញៀវ​ទេសចរ​ចិន​មួយ​ក្រុម​បាន​យក​ដុំ​ថ្ម​គប់​សត្វ​នេះ ព្រោះ​ពួក​គេ​ចង់​ឃើញ​វា​លោត។ សត្វ​កង់ហ្គូរូ​ញី​អាយុ ១២ ឆ្នាំ​មួយ​ក្បាល​បាន​រង​របួស​ជើង​យ៉ាង​ធ្ងន់ធ្ងរ​នៅ​ពេល​ដែល​ទេសចរ​ចិន​យក​ដុំ​ឥដ្ឋ និង​ថ្ម​គប់​វា​កាល​ពី​ថ្ងៃ​ទី ២៨ ខែ​កុម្ភៈ នៅ​សួន​សត្វ Fuzhouខេត្ត Fujian ។ រយៈ​ពេល​ពីរ បី​ថ្ងៃ​ក្រោយ​មក​​សត្វកង់ហ្គូរូ​ញី​នេះ ​បាន​ងាប់​ដោយ​សារ​ហូរ​ឈាម​តាម​តម្រង​នោម​ច្រើន​ពេក ហើយ​កង់ហ្គូរូ​ឈ្មោល​មួយ​ក្បាល​ទៀត​រង​របួស​ស្រាល។

គួរ​ឲ្យ​ដឹង​ថា ភ្ញៀវ​ទេសចរ​ជា​ច្រើន​ដែល​មក​ទស្សនា​សួន​សត្វ​នេះ​ តែង​យក​ដុំ​ថ្ម​មក​គប់​សត្វ​កង់ហ្គូរូ​ដោយ​សារ​តែ​ចង់​ឃើញ​វា​លោត​ដូច​ក្នុង​ទូរទស្សន៍ បើ​ទោះ​ជា​មាន​ការ​ឃាំង​របង និង​ផ្លាក​សញ្ញា​ហាម​ឃាត់​យ៉ាង​ណា​ក៏​ដោយ៕

សូម​ទស្សនា​វីដេអូ​ខាង​ក្រោម ៖

ចុចអាន ៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ រ័ត្ន

អត្ថបទថ្មី