ល្បិច​ថ្មី​! អាច​ដោន​ឡូដ​កម្មវិធី​ទំហំ​លើស​ពី​ ១៥០ MB លើ​ iPhone តាម​អ៊ីនធឺណិត​ទូរសព្ទ

  • 2018-04-22 06:35:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​លើ​ iOS 11 Apple បាន​បង្កើន​ទំហំ​កំណត់​លើ​ការ​ដោនឡូដ​​កម្មវិធី​លើ​ iPhone តាម​រយៈ​អ៊ីនធឺណិត​ទូរសព្ទ​ពី​ ១០០ MB ឡើង​មក​ដល់​ ១៥០ MB។ យ៉ាងណាក្ដី​ ទំហំ​ប៉ុណ្ណេះ​នៅ​មិន​គ្រប់​គ្រាន់​នៅ​ឡើយ​ទេ។

អ្វី​ដែល​​ជា​ដំណឹង​ល្អ​នោះ​គឺ​ នៅ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ​ជំនាន់​ក្រោយ​​មាន​ Bug មួយ​ដែល​​អាច​ជួយ​ឲ្យ​​អ្នក​ប្រើ​ iPhone អាច​ដោនឡូដ​កម្មវិធី​ដែល​មាន​ទំហំ​លើស​ពី​ ១៥០ MB ដោយ​ប្រើ​អ៊ីនធឺណិត​ទូរសព្ទ​បាន។

ជា​ដំបូង​ត្រូវ​ចូល​ទៅ​កាន់​ App Store រួច​ស្វែង​រក​កម្មវិធី​ដែល​អ្នក​ចង់​ដំឡើង​ ហើយ​ចុច​ Install។ ពេល​រួច​រាល់​នឹង​មាន​លោត​សារ​បង្ហាញ​ថា​កម្មវិធី​លើស​ពី​ ១៥០ MB។ នៅ​លើ​សារ​នេះ​អ្នក​ចុច​លើ​ពាក្យ​ថា​ “OK”។

ជា​ធម្មតា​ពេល​អ្នក​ចុច​ Install កម្មវិធី​ណា​មួយ​ហើយ វា​នឹង​លេច​ចេញ​ Icon កម្មវិធី​លើ​អេក្រង់​ជា​មុន​ ជា​មួយពាក្យថា "Waiting" ទោះ​បី​ជា​កម្មវិធី​នោះ​មិន​អាច​ដោនឡូដ​បាន​ក្ដី (លើស​ MB)។ ពេល​ដែល​ឃើញ​ថា​មាន​ Icon ហើយ​ អ្នក​ត្រូវ​ធ្វើ​តាម​ការ​ណែនាំ​ខាង​ក្រោម ៖

១. ចូល​ទៅ​កាន់​ Settings

២. ចុច​ចូល​ General → Date & Time

៣. ចុច​​បិទ​ "Set Automatically” (កំណត់​យក​ Off)

៤. ចុច​លើ​ថ្ងៃ​ខែ​ដែល​បាន​បង្ហាញ​

៥. បន្ទាប់​មក​បង្វិល​ពេល​វេលា​ថយ​ក្រោយ​ ២ ទៅ ៣ ថ្ងៃ

៦. រួច​ចុច​លើ​ General ដើម្បី​ចាក​ចេញ​​ ជា​ការ​ស្រេច

ពេល​ប្ដូរ​ពេល​វេលា​រួច​ អ្នក​នឹង​ឃើញ​ថា​ការ​ដោនឡូដ​បាន​ចាប់​ផ្ដើម​ ជា​មួយ​កម្មវិធី​ដែល​អ្នក​បាន​ចុច​ Install។ គួរ​ដឹង​ថា​នេះ​គឺ​ជា​ Bug មួយ​ ដែល​ Apple អាច​នឹង​បញ្ចេញ​កំណែ​ទម្រង់​ថ្មី​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ ក្នុង​ពេល​ឆាប់ៗ៕​​​​​​​​​​​​​​​​​​

ប្រភព៖ iDownloadBlog   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី