សួរត្រង់ៗ ដឹងទេថាប្រទេសណា មានឡានប៉ូលិសរត់លឿនជាងគេក្នុងលោក?

  • 2018-04-22 07:11:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ការងារ​សៀវភៅ​កំណត់ត្រា​ពិភពលោក Guinness World Records បាន​ចាត់​ទុក រថយន្ត​ប៉ូលិស​នៅ​ទីក្រុង​ឌុយបៃ ប្រទេស​អារ៉ាប់រួម ជា​រថយន្ត​ប៉ូលិស​ដែល​មាន​ល្បឿន​លឿន​បំផុត​នៅ​លើ​ពិភព​លោក​។

រថយន្ត​ប៉ូលិស​នៅ​ទីក្រុង​ឌុយបៃ​ដែល​មាន​ល្បឿន​លឿន​បំផុត នា​ពេល​បច្ចុប្បន្ន​ គឺ​ប្រភេទ Bugatti Veyron ដែល​មាន​ចំនួន ១៤​គ្រឿង។ វា​មាន​ល្បឿន​អតិបរមា ៤០៧​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ដោយ​កម្លាំង ១០០០​សេះ។ ល្បឿន​ស្ទុះ​ពី ០ ទៅ ១០០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ប្រើ​រយៈ​ពេល ត្រឹមតែ ២,៥ វិនាទី​ប៉ុណ្ណោះ។

រថយន្ត Bugatti Veyron របស់​ប៉ូលិស​ឌុយបៃ បាន​បំបែក​កំណត់ត្រា​របស់​រថយន្ត​ប៉ូលិស​អ៊ីតាលី ប្រភេទ Lamborghini Gallardo LP560-4 ដែល​មាន​ល្បឿន​អតិបរមា ៣៧០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។

គួរ​បញ្ជាក់​ថា ឌុយបៃ​បាន​ចាប់ផ្ដើម​ប្រើប្រាស់​រថយន្ត​ប៉ូលិស​ល្បឿនលឿន តាំង​ពី​ឆ្នាំ២០១៣ មក​ម្ល៉េះ ដោយ​ដំបូង​ប្រើប្រាស់​រថយន្ត​ប្រភេទ Lamborghini Aventador ៕

ប្រភព៖ Kley Kley   ប្រែសម្រួល ៖ លាភ.

អត្ថបទថ្មី