បឹង​កេត​ចេញ​ទៅ​ទឹក​ដី​មីយ៉ាន់ម៉ា​យប់​​នេះ ​ត្រៀម​ជួប Shan United

  • 2018-04-23 04:29:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​បឹង​កេត​អង្គរ នឹង​ចេញ​ដំណើរ​ទៅ​ទឹក​ដី​ប្រទេស​មីយ៉ាន់ម៉ា ម៉ោង ១១:៣០ នាទី​យប់​នេះ ដើម្បី​ត្រៀម​ជួប​ក្រុម Shan United នៅ​ថ្ងៃ​ទី​២៥ ខែ​មេសា ឆ្នាំ​២០១៨ ដែល​ជា​ប្រកួត​ចុង​ក្រោយ​របស់​កម្ពុជា​មួយ​នេះ​នៅ​ពាន AFC Cup។

លោក កែវ កុសល

បឹង​កេត តទល់​ជា​មួយ​ក្រុម Shan United នៅ​ម៉ោង ៥ ល្ងាច​​​ថ្ងៃ​ទី​២៥ ខែ​មេសា ឆ្នាំ​២០១៨ នៅ​ទឹក​ដី​របស់​ Shan ។ ទាក់​ទង​ការ​ប្រកួត​បង្គ្រប់​កិច្ច​នេះ​ដែរ​លោក កែវ កុសល គ្រូ​បង្វឹក​បឹង​កេត​បាន​លើក​ឡើង​ថា ក្រុម​ទាំង​ពីរ​មាន​កម្រិត​ប្រហាក់​ប្រហែល​គ្នា ដូច្នេះ​​បឹង​កេត​នឹង​​ប្រឹងប្រែង​លេង​យក​ឈ្នះ​ម្ចាស់ផ្ទះ​ ដើម្បី​មុខ​មាត់​ជាតិ។

​សូម​រំលឹក​ថា បឹង​កេត និង​ក្រុម Shan របស់​មីយ៉ាន់ម៉ា បាន​ធ្លាក់​ចេញ​ពី​ព្រឹត្តិការណ៍​ខាង​លើ​ដូច​គ្នា ដោយ​ក្រុម​ទាំង​ពីរ​មាន ៣ ពិន្ទុ​ស្មើ​គ្នា។ ជួប​គ្នា​កាល​ជើង​ទី​១ នៅ​កម្ពុជា​​បឹង​កេត​បាន​ភ្លាត់​ចាញ់​ក្រុម​របស់​មីយ៉ាន់ម៉ា​មួយ​នេះ​ ២-១៕

ក្រុម​បឹង​កេត​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​