រៀន​ខាង​បច្ចេកវិទ្យា​មិន​ខុស​ទេ មិន​ជឿ​មើល​តែ​ចំណូល​ CEO ប៉ុន្មាន​នាក់​នេះ​ទៅ

  • 2018-04-26 02:25:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធ្លាប់​តែ​​ដឹង​ពី​ចំណូល​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំៗ​ដូច​ជា Apple, Google និង Microsoft មួយ​ឆ្នាំៗ​ហូរ​ចូល​រាប់​ពាន់​លាន​ដុល្លារ។ ឯតំណែង​​អ្នក​ចាត់ការ​ទូទៅ​ ឬ CEO គ្រប់គ្រង​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​ទាំង​នោះ ក៏​​ទទួល​ចំណូលចូលមិន​តិច​ដែរ។

+នាយក​ប្រតិបត្តិ Tim Cook ក្រុមហ៊ុន Apple Inc:

ក្នុង​មួយ​ឆ្នាំ Cook ទទួល​បាន​ប្រាក់​​ចំណូល​ពី Apple ប្រមាណ ១២ ៨២៥ ០៦៦ ដុល្លារ ក្នុង​នោះ​ប្រាក់បៀវត្សរ៍​​សុទ្ធ​បាន ៣ ០៥៧ ៦៩២ ដុល្លារ ប្រាក់​បន្ថែម ៩ ៣២៧ ០០០ ដុល្លារ។ ចំណូល​ទាំង​នេះ​​មិន​រាប់​បញ្ចូល​​ប្រាក់​បាន​មក​ពី​ហ៊ុន​និង​រង្វាន់​ ខណៈ​ប្រាក់​ផ្សេង​ទៀត​ទទួល​បាន ៤៤០ ៣៧៤ ដុល្លារ។

​​+នាយក​ប្រតិបត្តិ Sundar Pichai នៃ​ក្រុមហ៊ុន Google:

បុរស​ដើម​កំណើត​នៅ​ប្រទេស​ឥណ្ឌា ទទួល​បាន​ប្រាក់​​ចំណូល​ពី Google ប្រមាណ ២០០ ០០០ ០០០ ដុល្លារ ក្នុង​មួយ​ឆ្នាំ​ ក្នុង​នោះ​ប្រាក់បៀវត្សរ៍​​សុទ្ធ​បាន ៦៥០ ០០០ ដុល្លារ។ ប្រាក់​​ភាគហ៊ុន​ដល់ ១៩៨ ៦៩៥ ៧៩០ ដុល្លារ ខណៈ​ប្រាក់​ផ្សេង​ទៀត​ទទួល​បាន ៣៧២ ៤១០ ដុល្លារ។

​+នាយក​ប្រតិបត្តិ Satya Nadella នៃ​ក្រុមហ៊ុន Microsoft:

ស្ថិត​ក្នុង​តំណែង CEO លោក Satya ទទួល​បាន​ប្រាក់​សរុប ២០ ០១៤ ១៥២ ដុល្លារ ក្នុង​នោះ​ប្រាក់បៀវត្សរ៍​​សុទ្ធ​បាន ១ ៤៥០ ០០០ ដុល្លារ ប្រាក់​បន្ថែម ៧ ០៣២ ៤០៦ ដុល្លារ ប្រាក់​ភាគហ៊ុន​ ១១ ៤៣៤ ៥៥៧ ដុល្លារ និង​ប្រាក់​ផ្សេង​ទៀត​ទទួល​បាន ៩៧ ១៨៩ ដុល្លារ។

+នាយក​ប្រតិបត្តិ Brian M.Krzanich នៃ​ក្រុមហ៊ុន Intel:

បម្រើ​ការ​ជា​ផ្នែក​វិស្វករ​កម្មវិធី​ឲ្យ Intel តាំង​ពី​ឆ្នាំ ១៩៨២ ​បច្ចុប្បន្ន​មាន​តំណែង​ជា CEO ក្នុង​មួយ​ឆ្នាំ​ Brian M.Krzanich​ទទួល​បាន​ប្រាក់​ចំណូល​ ១៩ ០៧៦ ០០០ ដុល្លារ ខណៈ​ប្រាក់បៀវត្សរ៍​​ទទួល​ ១ ២៥០ ០០០ ដុល្លារ ប្រាក់​បន្ថែម ៣ ៦៩៩ ២០០ ដុល្លារ ប្រាក់​រង្វាន់​ភាគហ៊ុន​ ១១ ៧១០ ៦០០ ដុល្លារ និង​ប្រាក់​ចំណូលផ្សេង​ទៀ​ត​ទទួល​បាន ២ ៤១៦ ២០០ ដុល្លារ។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ CNBC | salary   ប្រែ​សម្រួល៖ កៅ រក្សា