ថតបានកណ្ដុរលួចស៊ីនំប៉័ងក្នុងហាងមួយនៅស្ថានីយរថភ្លើងអាកាសថៃ (មានវីដេអូ)

  • 2018-04-25 03:47:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សត្វ​កណ្ដុរ​មួយ​ក្បាល​ត្រូវ​គេ​ថត​បាន​ខណៈ​កំពុង​លួច​ស៊ី​នំប៉័ង​ក្នុង​ហាង​មួយ​នៅ​ស្ថានីយ​រថភ្លើង​លើ​អាកាស​ប្រទេស ថៃ។

អ្នក​ប្រើ​ប្រាស់ Facebook ម្នាក់​ឈ្មោះ Khanittha Namfon បាន​ឃើញ​ហេតុការណ៍​នេះ​ផ្ទាល់​ហើយ​ក៏​ទាញ​ទូរស័ព្ទ​ថត​តែ​ម្ដង។ ស្ត្រី​រូប​នេះ ឲ្យ​ដឹង​ថា​ខណៈ​ពេល​នោះ​បុគ្គលិក​ក្នុង​ហាង​ទាំង​អស់​កំពុង​សម្រាក ដូចនេះ​ជា​ឱកាស​សម្រាប់​កណ្ដុរ​លួច​ចូល​ស៊ី​នំប៉័ង​តែ​ម្ដង។ ទោះ​បី​យ៉ាង​ណា​ក៏​ដោយ នាង​មិន​ប្រាប់​ពី​ឈ្មោះ​ហាង​ពិត​ប្រាកដ​នោះ​ទេ គ្រាន់​តែ​បង្ហាញ​ថា​វា​ស្ថិត​នៅ​ស្ថានីយ​រថភ្លើង Sala Deang។

វីដេអូ​នេះ ត្រូវ​បាន​ល្បី​ល្បាញ​ពេញ​បណ្ដាញ​សង្គម Facebook និង​ធ្វើ​ឲ្យ​គ្រប់​គ្នា​ខ្ពើម​រអើម​លែង​ហ៊ាន​ទិញ​នំប៉័ង​នៅ​ទី​នោះ​ទៀត៕

សូម​ទស្សនា​វីដេអូ​ខាង​ក្រោម ៖

ចុចអាន ៖

ប្រភព៖ Coconut   ប្រែ​សម្រួល៖ រ័ត្ន

អត្ថបទថ្មី