ស្រីស្អាតលក់ពោតលីង អ្នកទិញឈរតម្រង់ជួរគ្នាព្រាត តែបើដឹងរឿងពិតនាង កាន់តែរំជួលចិត្ត

  • 2018-04-25 06:51:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តូប​លក់​ពោត​លីង​មួយ​កន្លែង ស្ថិត​នៅ​ក្នុង​ទីក្រុង Mabalacat ខេត្ត Pampanga ប្រទេស​ហ្វីលីពីន កំពុង​ទទួល​បាន​ប្រជាប្រិយភាព​យ៉ាង​ខ្លាំង តាម​រយៈ​បណ្ដាញ​សង្គម។

ទោះ​បី​ជា​ពោត​លីង​មាន​រសជាតិ​ឆ្ងាញ់​ក៏​ដោយ ប៉ុន្តែ​មូលហេតុ​ដែល​ល្បីឈ្មោះ​បែប​នេះ ក៏​ដោយសារតែ​អ្នក​លក់​ដ៏​ស្រស់​ស្អាត ដែល​បាន​ទាក់ទាញ​អតិថិជន តាមរយៈ​ស្នាមញញឹម​គួរ​ឲ្យ​ស្រលាញ់​របស់​នាង។

យ៉ាងណាមិញ នារី​វ័យក្មេង​ឈរ​លក់​ពោត​លីង ដែល​ក្រោយ​មក​ត្រូវ​គេ​ស្គាល់​ឈ្មោះ​ថា Louri Caye បាន​អះអាង​ថា ខ្លួន​មិនមែន​ជា​អ្នក​លក់ ឬ ម្ចាស់​តូប​ពោត​លីង​នោះ​ឡើយ។

បើ​តាម Louri បាន​និយាយ​ថា នាង​គ្រាន់តែ​ជួយ​អ្នក​លក់​ពិត​ប្រាកដ ដែល​ជា​ក្មេង​ម្នាក់​ប៉ុណ្ណោះ ដោយសារតែ​នាង​ឃើញ​គេ​លក់​មិន​ដាច់។ ផ្ទុយទៅវិញ បន្ទាប់​ពី​នាង​ជួយ​លក់ ស្រាប់​តែ​មាន​អតិថិជន​មក​ជា​ហូរហែ​តែម្ដង៕

ចុច​អាន៖

អត្ថបទ៖ សេង ឡុង