ចាប់បានមឹកយក្សប្រវែងជាង ២ ម៉ែត្រ មានលក្ខណៈពិសេសមិនគួរឲ្យជឿ

  • 2018-04-18 02:00:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​នេសាទ​ម្នាក់ ចាប់​បាន​មឹក​យក្ស​មួយ​ក្បាល​ប្រវែង​ជាង ២ ម៉ែត្រ​នៅ​កោះ​ដាច់​ស្រយាល​នៃ​តំបន់ Tawi-tawi ប្រទេស ហ្វីលីពីន។

មឹក​យក្ស​នេះ ត្រូវ​បាន​អូស​មក​លើ​ឆ្នេរ​កាល​ពី​ព្រឹក​ថ្ងៃ សៅរ៍​ និង​ធ្វើ​ឲ្យ​អ្នក​ភូមិ​ចោម​រោម​មើល​ដោយ​ភ្ញាក់​ផ្អើល​បំផុត​ដោយ​សារ​មិន​ធ្លាប់​ឃើញ​មឹក​ធំ​បែប​នេះ​ពី​មុន​មក។ ពួក​គេ​បាន​យក​ម៉ែត្រ​មក​វាស់​មឹក​យក្ស​នេះ ហើយ​រក​ឃើញ​ថា​វា​មាន​ប្រវែង​ជាង ២ ម៉ែត្រ​ឯណោះ។

លោក Harold Eduardo Curtis ជា​អ្នក​នេសាទ​ម្នាក់​ឲ្យ​ដឹង​ពី​លក្ខណៈ​ពិសេស​របស់​វាថា "មឹក​យក្ស​នេះ ស្អាត​ខ្លាំង​ណាស់ វា​មាន​ពណ៌​ស ហើយ​ភ្លឺ​ទៀត​ផង។ វា​ជា​មឹក​ដែល​មាន​អាយុ​តិច ហើយ​មាន​សុខភាព​ល្អ ដូច្នេះ​សាច់​របស់​វា​នឹង​ឆ្ងាញ់​ខ្លាំង​ណាស់។"

បុរស​ខាង​លើ​បន្ថែម​ថា វា​ជា​មឹក​ធំ​បំផុត​ដែល​លោក​មិន​ធ្លាប់​ឃើញ​ពី​មុន​មក ហើយ​ជឿ​ជាក់​ថា​នឹង​មាន​មឹក​យក្ស​ច្រើន​ទៀត​នៅ​តំបន់​នេះ ឬ​អាច​ធំ​ជាង​នេះ​ក៏​ថា​បាន៕

ចុចអាន ៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ រ័ត្ន