អ្នកជំនាញសម្ដែងការព្រួយបារម្ភ ក្រោយអាវុធថ្មីរបស់រុស្ស៊ីអាចបង្កមហន្តរាយមហិមារ
- 2018-04-26 04:07:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកជំនាញសម្ដែងការព្រួយបារម្ភ ក្រោយអាវុធថ្មីរបស់រុស្ស៊ីអាចបង្កមហន្តរាយមហិមារ
ចន្លោះមិនឃើញ
កាលពីខែមុន រដ្ឋាភិបាលក្រុងមូស្គូបានសំញែងនាវាមុជទឹកគ្មានអ្នកបើកបរថ្មីរបស់ខ្លួនដែលមានសមត្ថភាពបង្កមហន្តរាយដ៏មហិមា។
យោងតាមសម្ដីអ្នកជំនាញឲ្យដឹងថា នាវាមុជទឹកដែលគ្មានអ្នកបើកបររបស់រុស្ស៊ីនេះ ត្រូវបានគេស្គាល់ថាជាប្រព័ន្ធ Status-6។ វាមានសមត្ថភាពបំផ្ទុះគ្រាប់បែកនុយក្លេអ៊ែរដែលមានកម្លាំងផ្ទុះរហូតដល់ ១០០ លានតោន ហើយអាចបង្កើតរលកយក្ស ស៊ូណាមិ កម្ពស់ ៩៧ ម៉ែត្រគួរឲ្យភ័យខ្លាចបំផុត។ ជាមួយគ្នាដែរ Status-6 ត្រូវបានរាយការណ៍ថាអាចបាញ់បានរយៈចម្ងាយជិត ១ម៉ឺនគីឡូម៉ែត្រ ជាមួយល្បឿន ១០៣ គីឡូម៉ែត្រក្នុងមួយម៉ោង។
អ្វីដែលធ្វើឲ្យអ្នកជំនាញព្រួយបារម្ភបំផុតនោះ គឺនាវាមុជទឹកនេះអាចកម្ទេចទីក្រុងជាច្រើនដែលនៅជាប់ឆ្នេរសមុទ្រ។ ប្រសិនបើនាវានេះបាញ់ទម្លាក់គ្រាប់បែកនៅជិតឆ្នេរសមុទ្រអាមេរិក នោះវានឹងធ្វើឲ្យមានរលកយក្ស ស៊ូណាមិដែលបង្កមហន្តរាយធ្ងន់ធ្ងរដល់ទីក្រុង Los Angeles និង San Diego ផងដែរ៕
ចុចអាន ៖
រុស្សីបង្អួតសាច់ដុំប្រព័ន្ធកម្ទេចមីស៊ីលគ្រោះថ្នាក់បំផុតលើលោក ឯតម្លៃវិញញាក់សាច់!
រុស្ស៊ីប្តេជ្ញាធ្វើការឆ្លើយតបខ្លាំងៗចំពោះទណ្ឌកម្មថ្មីរបស់អាមេរិក
មកស្គាល់ អាវុធនុយក្លេអ៊ែរទាំង៦ របស់រុស្ស៊ី ដែលលោក ពូទីន បង្ហាញនៅឆ្នាំ២០១៨