ថៃព្រមានចាប់អ្នកលក់ទុរេនដាក់គុក ប្រសិនហ៊ានល្មើសរឿងមួយ
- 2018-04-26 06:57:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថៃព្រមានចាប់អ្នកលក់ទុរេនដាក់គុក ប្រសិនហ៊ានល្មើសរឿងមួយ
ចន្លោះមិនឃើញ
ក្រសួងកសិកម្មថៃ បានណែនាំឲ្យមន្ត្រីតាមខេត្តនីមួយៗត្រូវប្រាកដថាកសិករទាំងអស់លក់តែទុរេនដែលទុំប៉ុណ្ណោះទៅកាន់ទីផ្សារ បើហ៊ានល្មើសអាចប្រឈមនឹងការជាប់គុក។
យោងតាមអ្នកនាំពាក្យរបស់ក្រសួងខាងលើ ឲ្យដឹងថាខណៈដែលពេលនេះជារដូវផ្លែទុរេន តម្រូវការរបស់វាបានកើនឡើងខ្លាំង។ ជាហេតុធ្វើឲ្យតម្លៃទុរេនកើនដល់ ៣,៥ ដុល្លារ ក្នុងមួយគីឡូក្រាម។ ដោយសារទទួលបានតម្លៃថ្លៃបែបនេះ ក្រសួងព្រួយបារម្ភថាកសិករនឹងបន្លំលក់ទុរេនខ្ចីទៅកាន់ទីផ្សារ ដែលធ្វើឲ្យស្តង់ដារទុរេនក្នុងប្រទេសមានការធ្លាក់ចុះ។
ដូចនេះ ប្រសិនសិនបើនរណាម្នាក់ត្រូវបានរកឃើញថាលក់ទុរេនខ្ចីទៅឲ្យភ្ញៀវ អាចនឹងជាប់ពន្ធនាគារ ៣ឆ្នាំ និងពិន័យជាប្រាក់រហូតដល់ ៦ ម៉ឺនបាត (១ ៩០០ដុល្លារ) ។ ការធ្វើដូច្នេះត្រូវបានអះអាងថាក្នុងគោលបំណងរក្សាកេរ្តិ៍ឈ្មោះផ្លែឈើរបស់ ថៃ។ ជាមួយគ្នានេះ ក្រសួងក៏បានណែនាំឲ្យអ្នកទិញទាំងអស់ចេះពិនិត្យមើលទុរេនឲ្យបានច្បាស់លាស់មុនសម្រេចចិត្តទិញផងដែរ៕
ចុចអាន ៖
ថតបានកណ្ដុរលួចស៊ីនំប៉័ងក្នុងហាងមួយនៅស្ថានីយរថភ្លើងអាកាសថៃ (មានវីដេអូ)
ថៃ ស្ម័គ្រចិត្តធ្វើជាម្ចាស់ផ្ទះ រៀបចំជំនួបរវាង ត្រាំ និង គីម ជុងអ៊ុន