ទីបំផុត! ចោរប្រគល់ដុំឥដ្ឋដែលលួចពីវត្តថៃវិញ ក្រោយជួបរឿងមិនគួរឲ្យជឿ
- 2018-04-26 09:22:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទីបំផុត! ចោរប្រគល់ដុំឥដ្ឋដែលលួចពីវត្តថៃវិញ ក្រោយជួបរឿងមិនគួរឲ្យជឿ
ចន្លោះមិនឃើញ
ទេសចរមិនស្គាល់អត្តសញ្ញាណម្នាក់ ដែលបានលួចយកដុំឥដ្ឋបុរាណពីវត្ត Chaiwatthanaram ប្រទេសថៃ បានសម្រេចប្រគល់ដុំឥដ្ឋនោះមកវិញហើយ។ នេះបើយោងតាមលោកស្រី Sukanya នាយកគ្រប់គ្រងទីធ្លាវត្ត Chaiwatthanaram នៅថ្ងៃទី២៦ មេសា ២០១៨ នេះ។
លោក Sukanya បញ្ជាក់ថា ដុំឥដ្ឋបុរាណនេះត្រូវបានចោរប្រគល់មកវិញដោយសម្ងាត់ ដោយមានភ្ជាប់ជាមួយបាច់ផ្កា ធូប ទៀន និងសំបុត្រសុំទោសមួយច្បាប់ផងដែរ។ ក្នុងសំបុត្រ អ្នកទេសចរដែលជាចោរ បានសរសេរថា សកម្មភាពលួចនេះមិនបានផ្ដល់ផលចំណេញសម្រាប់គេឡើយ តែវាបែរជាផ្ដល់សំណាងអាក្រក់ និងជំងឺទៅវិញ។
"ជំនឿរបស់ប្រជាជននៅក្នុងសង្គមរបស់យើងមិនមែនគ្មានហេតុផលនោះទេ។ ប្រសិនបើអ្នកមិនជឿ យ៉ាងហោចណាស់កុំមើលងាយឲ្យសោះ" នេះជាការថ្លែងឲ្យដឹងពីលោកស្រី Sukanya៕
ចុចអាន ៖
ថតបានកណ្ដុរលួចស៊ីនំប៉័ងក្នុងហាងមួយនៅស្ថានីយរថភ្លើងអាកាសថៃ (មានវីដេអូ)
ថៃ ស្ម័គ្រចិត្តធ្វើជាម្ចាស់ផ្ទះ រៀបចំជំនួបរវាង ត្រាំ និង គីម ជុងអ៊ុន