Xiaomi វ៉ា​ដាច់ផឹង​ ទម្លាក់​ Apple ពី​តំណែង​លេខ ៤ នៅ​ចិន​បាត់​ទៅ​ហើយ​

  • 2018-04-27 03:28:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

របាយការណ៍​ចុង​ក្រោយ​ពី​ក្រុមហ៊ុន​វិភាគ​ឯករាជ្យ​ Canalys បាន​រក​ឃើញ​ថា​ទីផ្សារ​លក់​ស្មាតហ្វូន​ក្នុង​ប្រទេស​ចិន​នា​ត្រីមាស​ទី ១ ឆ្នាំ ២០១៨ ចាប់​មាន​ការ​ធ្លាក់​ចុះ។ ក្នុង​ចំណោម​ក្រុមហ៊ុន​កំពូល​ទាំង ១០ មាន​ដល់​ទៅ ៨ បរាជ័យ​ក្នុង​ការ​លក់ ធ្វើ​ឲ្យ​តួ​លេខ​សរុប​ធ្លាក់​ដល់​ទៅ ២១ ភាគរយ ពោល​គឺ​ប្រមាណ ៩១ លាន​គ្រឿង។​

ជើង​ខ្លាំង​អាមេរិក Apple ធ្លាក់​មក​ដល់​លេខ ៤ ក្រោយ​ស្លាកយីហោ​ក្នុង​ស្រុក Xiaomi ផ្តើម​ឡើង​កូដ​ដល់​ទៅ ៣៧ ភាគរយ ស្មើ​នឹង ១២ លាន​គ្រឿង ស្រប​ពេល​ក្រុមហ៊ុន​ឈរ​តារាង​កំពូល Huawei រួម​បញ្ចូល​ទាំង​ស្លាកយីហោ Honor កើន​បាន ២ ភាគរយ។ បើ​សរុប​ត្រឹម​ក្រុមហ៊ុន​ចិន​ធំៗ​ទាំង ៤ មាន Huawei, Oppo, Vivo និង Xiaomi អាច​ក្តោបក្តាប់​ច្រើន​ជាង ៧៣ ភាគរយ ត្រឹម​ត្រីមាស​ទី ១ ឆ្នាំ​ដដែល​នេះ។​

អ្នក​វិភាគ​ឲ្យ​ក្រុមហ៊ុន Canalys លោក Hattie He បាន​មាន​ប្រសាសន៍​ថា៖ "Xiaomi ជា​ក្រុមហ៊ុន​តែ​មួយ​គត់​ក្នុង​ចំណោម​ក្រុមហ៊ុន​កំពូល​ទាំង ៥ ដែល​ផ្តោត​សំខាន់​លើ​ការ​លក់​ស្មាតហ្វូន​ធុន​តូច​តម្លៃ ១ ០០០ យន់ (ក្បែរ ១៦០ ដុល្លារ) ហើយ​មាន​ជាង ៩០ ភាគរយ លក់​ដាច់​លើ​ត្រកូល Redmi”។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ CNBC   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទពេញនិយម