អស់ពី WannaCry ឥឡូវកូរ៉េខាងជើងចេញមេរោគថ្មី GhostSecret ត្រៀមដើរអុកឡុកទៀតហើយ

  • 2018-04-26 13:09:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​វាយប្រហារ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​ក្នុង​សម័យ​បច្ចេកវិទ្យា​បច្ចុប្បន្ន សឹង​តែ​ជា​ទម្លាប់​ការពារ​ខ្លួន​ជា​ប្រចាំ​ទៅ​ហើយ​សម្រាប់​អ្នក​ប្រើប្រាស់។ ផ្អែក​តាម​ការ​ស្រាវជ្រាវ​ចុង​ក្រោយ​បង្អស់​ពី​ក្រុមហ៊ុន McAfee បាន​សង្កត់​ធ្ងន់​ថា​ប្រទេស​កូរ៉េ​ខាង​ជើង កំពុង​ស្ថិត​នៅ​ពី​ក្រោយ​ការ​វាយប្រហារ​ដ៏​ធំ​នៃ​ដំណើរការ​ឲ្យ​ឈ្មោះ Operation GhostSecret

ប្រភព​ពី The Hill បាន​ឲ្យ​ដឹង​ថា​ការ​វាយលុក​នេះ​នឹង​ជ្រៀត​ខ្លួន​ចូល​ទៅ​ក្នុង​ប្រទេស​ទាំង ១៧ ដែល​ក្នុង​នោះ​មាន​ទាំង​សហរដ្ឋអាមេរិក, អង់គ្លេស, អាល្លឺម៉ង់, ជប៉ុន និង​រុស្ស៊ី​ជាដើម។ គោលដៅ​គឺ​ដើម្បី​លួច​ទាញ​យក​ព័ត៌មាន​ទាក់ទង​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ, ប្រព័ន្ធ​ទូរគមនាគមន៍, អង្គការ​កម្សាន្ត និង​សេវា​ថែទាំ​សុខភាព។

McAfee សង្កត់​ធ្ងន់​ទៀត​ថា ​ក្រុម Hacker នេះ មក​ពី​ទីក្រុង​ព្យុងយ៉ាង ​មាន​សមត្ថភាព​ខ្លាំង​ក្នុង​ការ​អភិវឌ្ឍ​និង​ប្រើប្រាស់​ប្រព័ន្ធ​វាយ​ប្រហារ ដើម្បី​សាយភាយ​ដល់​ទូទាំង​ពិភពលោក​ក្នុង​ពេល​ឆាប់ៗ​នេះ។

រំឭក​ថា​កន្លង​ទៅ​កូរ៉េ​ខាង​ជើង​ក៏​ធ្លាប់​រង​ការ​ចោទប្រកាន់​ជុំវិញ​ការ​បង្កើត​មេរោគ WannaCry ដែល​បាន​បង្ក​ផល​ប៉ះពាល់​ដល់​ប្រព័ន្ធ​ប្រើប្រាស់​កុំព្យូទ័រ​ជាង ១៥០ ប្រទេស ហើយ​ដំណើរការ​នៃ GhostSecret នេះ​សោត ក៏​នឹង​ដើរ​តាម​គន្លង​តែ​មួយ​ឬ​អាច​ខ្លាំង​ជាង​នេះ​ក៏​ថា​បាន។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ First Post   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទពេញនិយម