គិតខុសធ្ងន់ហើយ បើគិតថាបច្ចេកវិទ្យាទាំង ៧ នេះ iPhone ដើរមុនគេ
- 2018-04-27 02:21:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គិតខុសធ្ងន់ហើយ បើគិតថាបច្ចេកវិទ្យាទាំង ៧ នេះ iPhone ដើរមុនគេ
ចន្លោះមិនឃើញ
ឲ្យតែក្រុមហ៊ុន Apple ប្រកាសបច្ចេកវិទ្យាថ្មីៗ មនុស្សមួយចំនួនបានលាន់មាត់ថាមុខងារនោះប្រាកដជាក្រុមហ៊ុនលោក Tim Cook បង្កើតបានមុនគេបង្អស់ រហូតខ្លះដល់ថ្នាក់ចោទក្រុមហ៊ុនដទៃលួចចម្លងថែមទៀតផង។ សព្វថ្ងៃបច្ចេកវិទ្យា ៧ យ៉ាង កំពុងទទួលបានការគាំទ្រ មានប្រើប្រាស់លើ iPhone ជំនាន់ក្រោយ ប៉ុន្តែបើថយមួយជំហាននឹកដល់បណ្តាស្មាតហ្វូន Android ជាច្រើនម៉ូឌែល ខ្លះមានតាំងពី ៥ ទៅ ៦ ឆ្នាំមុនមកម្ល៉េះ។
១.Raise to Wake:
មុខងារសាមញ្ញគោះអេក្រង់ឲ្យដំណើរការមួយនេះ ដំបូងឡើយមានលើ iPhone 6s ក្នុងជំនាន់ iOS 10 កាលពីជាង ១ ឆ្នាំមុន។ ក្រឡេកទៅក្រុមហ៊ុន LG ក៏ធ្លាប់បានបង្ហាញនូវបច្ចេកវិទ្យាស្រដៀងគ្នានេះ ឲ្យឈ្មោះ KnockON ដែលបំពាក់លើម៉ាស៊ីនស្មាតហ្វូន G2 តាំងពីឆ្នាំ ២០១៣។
២.Hey Siri:
Hey Siri ជាប្រព័ន្ធបញ្ជាដោយសំឡេងបង្ហាញលើ iPhone 6s ក្នុងឆ្នាំ ២០១៥ ដំបូងឡើយដំណើរការតែអំឡុងពេលទូរសព្ទកំពុងជាប់សាក មុនពេលវិវត្តកាន់តែទំនើបមកទល់បច្ចុប្បន្នដូចមានប្រើលើ iPhone X ជាដើម។ បើក្រឡេកមុននេះបន្តិច ក្នុងឆ្នាំ ២០១៣ ទូរសព្ទ Moto X ក៏មានប្រើនូវបច្ចេកវិទ្យា ដែលពេលអ្នកប្រើប្រាស់និយាយថា៖ "Ok, Google” នោះអ្នកនឹងអាចដំណើរការមុខងារ Google Assistant បានដោយងាយ។
៣.អាវក្រោះការពារទឹក:
ចាប់ពីម៉ូឌែល iPhone 7/7 Plus ឡើងទៅ Apple បានបំពាក់នូវមុខងារ IP67 ការពារជម្រាបទឹកនិងធូលី។ មិននិយាយពី SONY នឹកដល់ត្រឹម SAMSUNG ម៉ូឌែល Galaxy S5 ក៏ប្រើបច្ចេកវិទ្យានេះដំបូងបង្អស់មុន Apple តាំងពីឆ្នាំ ២០១៤។
៤.អេក្រង់ពេញផ្ទៃគែមសងខាង:
ទើបតែ iPhone X ក្នុងឆ្នាំ ២០១៧ ជាស្មាតហ្វូនដែលមានផ្ទៃអេក្រង់ពេញគែមសងខាង Edge-to-edge មានរចនាបថស្អាត លាតសន្ធឹងគួរឲ្យទាក់ទាញ។ ពិតណាស់ដែលគ្រប់គ្នាសរសើរគំនិតរបស់ Apple ប៉ុន្តែមនុស្សជាច្រើនអាចនឹងភ្លេចដល់ក្រុមហ៊ុនឯទៀតដូចជា SAMSUNG, LG រហូតដល់ក្រុមហ៊ុនចិន Xiaomi ហើយក្រុមហ៊ុនដំបូងបង្អស់គឺ Sharp ប្រើលើម៉ូឌែល Aquos Crystal នាឆ្នាំ ២០១៤។
៥.កាមេរ៉ាភ្លោះ:
ល្បីខ្លាំងលើ iPhone 7 Plus ប្រើកាមេរ៉ាភ្លោះអាចផ្តិតយករូបភាព Portrait ដែលស្មាតហ្វូនដទៃមិនងាយនឹងធ្វើបាន ប៉ុន្តែបើនិយាយពីបច្ចេកវិទ្យាប្រភេទនេះក្រុមហ៊ុន Android ជាច្រើនដូចជា HTC និង LG ឬ SAMSUNG ម៉ូឌែល SCH-B710 មានតាំងពីឆ្នាំ ២០០៧ គ្រាន់ថាមិនទាន់ធ្វើបានល្អខ្លាំងដូច Apple។
៦.សាកថ្មឥតខ្សែ:
Apple ទទួលការផ្គត់ផ្គង់បច្ចេកវិទ្យាសាកថ្មឥតខ្សែពីក្រុមហ៊ុន Qi តែតាមការដឹងលើបញ្ជីទទួលផ្គត់ផ្គង់ឲ្យក្រុមហ៊ុនផលិតស្មាតហ្វូន សម្រាប់ប្រភេទ Android ទើបជាម៉ូឌែលមានមុនគេបង្អស់។
៧.អេក្រង់ OLED:
iPhone X ជាត្រកូល Apple ដំបូងបង្អស់បំពាក់នូវអេក្រង់ OLED ដែលអាចជះពន្លឺច្បាស់ល្អ បែបធម្មជាតិ និងជួយសន្សំសំចៃថ្មបានកាន់តែប្រសើរ។ ថយក្រោយ ៨ ឆ្នាំ នាឆ្នាំ ២០១០ ក្រុមហ៊ុនយក្សកូរ៉េខាងត្បូងបានណែនាំប្រភេទអេក្រង់តម្លៃថ្លៃមួយនេះ លើត្រកូល Galaxy របស់ខ្លួនបានមុនគេបង្អស់។
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ:
ចេញកាមេរ៉ា Lumix GF10 ត្រូវប៉ាន់ៗស្រីចូលចិត្តថត Selfie
រៀនខាងបច្ចេកវិទ្យាមិនខុសទេ មិនជឿមើលតែចំណូល CEO ប៉ុន្មាននាក់នេះទៅ