Luis Enrique ត្រូវ​ការ​២០០​លាន​ផោន សម្រាប់​ជួសជុល Arsenal ឡើង​វិញ

  • 2018-04-27 07:23:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Luis Enrique ចង់​បាន​២០០​លាន​ផោន​ពី​ប្រធាន​ក្លឹប Arsenal ដើម្បី​ផ្ទេរ​យក​កីឡាករ​ល្អ​ៗក្នុង​ការ​ពង្រឹង​ក្រុម​ឲ្យ​ខ្លាំង​នៅ​រដូវ​កាល​ក្រោយ។

Enrique ជា​បេក្ខជន​មាន​ភាគរយ​ខ្ពស់​បំផុត ថា​នឹង​មក​ជំនួស​តំណែង​លោក Arsene Wenger  ដែល​ប្រកាស​ចាកចេញ​ពី​កាំភ្លើង​​ធំ​នៅ​​ចប់​រដូវកាលនេះ​ ក្រោយ​ចំណាយ​ពេល​ជិត​២២​ឆ្នាំ​នៅ​ទី​នោះ។ អតីត​អ្នក​ចាត់​ការ​របស់​ Barcelona រូប​នេះ​មាន​គំនិត​ចង់​រុះរើ​កីឡាករ​មួយ​ចំនួន ប្រសិន​និយាយ​កុងត្រា​ត្រូវរ៉ូវ​គ្នា​ជាមួយ Arsenal។

មាន​តែ​កីឡាករ​ពីរ​រូប​ស្ថិត​ក្នុង​ការ​មិន​លក់​របស់ Enrique ក្នុង​នោះមាន​កីឡាករ​ថ្លៃ​ជា​គេ​របស់​កំណត់ត្រា​ក្លឹប​៦០​លាន​ផោន Pierre-Emerick Aubameyang និង Alexandre Lacazette។ អ្នក​ចាំ​ទី ខ្សែ​ការពារ និង​ខ្សែ​បម្រើ​នឹង​ត្រូវ​រៀបចំ​ឡើង​វិញ។ Radja Nainggolan ខ្សែ​បម្រើ​របស់ Roma ស្ថិត​នៅ​គោលដៅ Arsenal ចង់​បាន៕ ​​

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ