Wenger ចាញ់​ប្រកួត​​ចុង​ក្រោយ​នៅ​ Old Trafford តែ​អ្នក​គាំទ្រ​ Man Utd មួយ​កីឡដ្ឋាន​ទះ​ដៃ​ជូន​ដំណើរ​

  • 2018-04-30 00:52:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​គាំទ្រ​ពេញ​មួយ​កីឡដ្ឋាន Old Trafford ប្រមាណ​ជាង​៧​ម៉ឺន​នាក់​បាន​ក្រោក​ឈរ​ទះ​ដៃ​ជូន​ដំណើរ​​ Arsene Wenger សម្រាប់​​ការ​ដឹក​នាំ​ចុង​ក្រោយ​របស់​លោក​ប៉ះ​ Manchester United ក្នុងនាម​ជា​អ្នក​ចាត់​ការ​ Arsenal។

នៅ​មុន​ការ​ប្រកួត​សត្រូវ​ចាស់​ Jose Mourinho បាន​ទៅ​ចាប់​ដៃ​ស្វាគមន៍​បុរស​សញ្ជាតិ​បារាំង​ក្នុង​នាម​ជា​មិត្តភ័ក្ដិ​ចាស់​​បើ​ទោះ​ជា​អ្នក​ទាំង​ពីរ​ធ្លាប់​ប៉ះ​ទង្គិច​គ្នា​សឹង​តែ​កើត​ហិង្សា​កាល​ពី​អតីត​កាល​ក៏​ដោយ ហើយ​គ្រូ​តា​ Sir Alex វិញ​បាន​ប្រគល់​ពាន​អនុស្សាវរីយ៍​មួយ​ដល់​លោក​ Wenger ចំពោះ​មុខ​អ្នក​គាំទ្រ​របស់​ខ្លួន។​

ជំនួប​នៅ​យប់​មិញ​ម្ចាស់​ផ្ទះ​បិសាច​ក្រហម​នាំ​មុខ​១​គ្រាប់​មុន​នៅ​នាទី​១៦​ ដោយ​ថ្វី​ជើង​ Pogba មុន​ពេល​ Mkhitaryan តាម​ស្មើ​បាន​វិញ​នៅ​នាទី​៥១​។ លុះ​នាទី​៩០+១ កីឡាករ​ពូកែ​ក្បាល​ Fellaini បាន​ទុក​អនុស្សាវរីយ៍​ជូរចត់​ឲ្យ​លោក​ Wenger នៅ​ Old Trafford ដោយ​តែត​បញ្ចូល​ទី​ឲ្យ​ United ឈ្នះ​ ២​-១៕

អត្ថបទ៖ វិរ័ត្ន

អត្ថបទពេញនិយម