បុគ្គលសំខាន់ម្នាក់ សម្រេចចាកចេញពី Facebook ក្រោមហេតុផលមួយ
- 2018-05-01 09:05:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បុគ្គលសំខាន់ម្នាក់ សម្រេចចាកចេញពី Facebook ក្រោមហេតុផលមួយ
ចន្លោះមិនឃើញ
ស្ថាបនិក និងជាសហស្ថាបនិកបណ្ដាញទំនាក់ទំនង WhatsApp លោក Jan Koum បានសរសេរសារមួយកាលពីពេលថ្មីៗនេះថា លោកនឹងត្រូវចាកចេញពី Facebook ឆាប់ៗ ដោយសារហេតុផលសាមញ្ញមួយ។
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា លោក Jan បានសម្រេចចិត្តចាកចេញពីតំណែង បន្ទាប់ពីកើតមានជម្លោះមួយជាមួយ Facebook ដោយសារ រឿងទិន្នន័យឯកជនភាព(data privacy)ដែល Facebook បានយកទិន្នន័យអ្នកប្រើ WhatsApp ទៅលាយឡំ នឹងភាពចុះខ្សោយនៃប្រព័ន្ធសុវត្ថិភាពរបស់ Facebook និង WhatsApp កាលពីពេលកន្លងទៅ។
លោក Jan បានរៀបរាប់ថា៖ "អស់ពេលជាង ១ ទសវត្សហើយ ដែលលោក Brian និងខ្ញុំបានបង្កើត WhatsApp ឡើង។ វាជាដំណើរដ៏អស្ចារ្យមួយ ជាមួយនឹងមិត្តរួមក្រុមដ៏ល្អ ប៉ុន្តែវាក៏ដល់ពេលដែលខ្ញុំត្រូវបោះជំហានថ្មីបន្ទាប់ទៀតដែរ។ ខ្ញុំត្រូវបានព្រះប្រទានពរបានធ្វើការជាមួយក្រុមតូច តែខ្លាំង ដែលសឹងថាមិនគួរឲ្យជឿ ដោយពួកយើងអាចបង្កើតបានរបស់មួយ ដែលអាចផ្តល់ប្រយោជន៍ដល់មនុស្សរាប់លាននាក់លើពិភពលោក”។
ខ្ញុំចាកចេញខណៈពេលដែលមនុស្សជាច្រើន កំពុងនៅប្រើ WhatsApp នៅឡើយ ហើយការប្រើច្រើនរបៀប វាច្រើនជាងអ្វីដែលខ្ញុំមិនធ្លាប់ស្រមៃគិតដល់ទៅទៀត។ ខ្ញុំរំពឹងថា ក្រុមនៅតែខ្លាំង និងបន្តភាពខ្លាំងតទៅទៀត ដើម្បីបង្កើតរឿងដ៏អស្ចារ្យបន្តទៀត។
ខ្ញុំនឹងចំណាយពេល ដើម្បីធ្វើអ្វីដែលចូលចិត្តក្រៅពីវិស័យបច្ចេកវិទ្យាដូចជា ទៅប្រមូលយកឡានស៊េរីចាស់ៗ(Air Cooled Porsche 930) មកជួសជុល ឬលេងកីឡាជាដើម។ តែយ៉ាងណាខ្ញុំនៅតែបន្តសាទរ WhatsApp ពីចម្ងាយ។ អរគុណ! ចំពោះអ្នករាល់គ្នាដែលរួមដំណើរដ៏អស្ចារ្យនេះ។"
ចំណែកស្ថាបនិក Facebook លោក Mark Zuckerberg ក៏បានឆ្លើយតបទៅវិញដែរ ចំពោះការចាកចេញនេះ Jan៖ "ខ្ញុំនឹងនឹកការងារដែលធ្លាប់ធ្វើយ៉ាងស្និទ្ធជាមួយលោក។ ខ្ញុំអរគុណសម្រាប់គ្រប់យ៉ាង ដែលលោកបានផ្តល់ដល់ពិភពលោក រួមទាំងគ្រប់យ៉ាងដែលលោកបានបង្រៀនខ្ញុំ បូករួមទាំងបញ្ហា Encryp system ដើម្បីធ្វើយ៉ាងណាឲ្យកាន់តែមានសុវត្ថិភាពជាងមុនផងដែរ។ ទាំងនេះជា គុណតម្លៃយ៉ាងធំធេងរបស់ WhatsApp ដែលលោកបានផ្ដល់ឲ្យខ្ញុំ។"
រំឮកដែរថា លោក Jan និង Brianបង្កើតបាន WhatsApp នៅឆ្នាំ ២០០៩ ហើយក៏ត្រូវបាន Facebook ទិញយកនៅខែកុម្ភៈឆ្នាំ ២០១៤ ក្នុងតម្លៃ ១៩,៣ ពាន់លានដុល្លារ(ប៊ីលានដុល្លារ)៕
អានអត្ថបទបន្ត៖