ចំណុច​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​ចំនួន​ក្នុង​ជ័យ​ជម្នះ​ Real លើ​ Bayern

  • 2018-05-02 00:31:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Real Madrid បាន​បន្ត​ដំណើរ​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ Champions League ៣​ឆ្នាំ​ជាប់​ៗ​គ្នា​ក្រោយ​យក​ឈ្នះ​ ៤​ទល់​នឹង​៣​ សរុប​ទាំង​ពីរ​ជើង​លើ​ Bayern Munich។

ការ​ឡើង​ទៅ​ដល់​ដំណាក់កាល​ចុងក្រោយ​នៃ​ពាន​រង្វាន់​ដ៏​ធំ​របស់​ទ្វីប​អឺរ៉ុប​ធ្វើ​ឲ្យ​ក្រុម​ជើង​ឯក​១២​សម័យ​មាន​ស្ថិតិ​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​ចំនួន​ដូច​ជា៖​

១. ក្រោម​ការ​ដឹកនាំ​របស់​លោក​ Zinedine Zidane ក្រុម​ Real Madrid មិន​ទាន់​ស្គាល់​ពាក្យ​ថា​ធ្លាក់​ចេញ​ពី​កម្មវិធី​ Champions League នៅ​ឡើយ​ទេ ពោល​គឺ​តាំង​ពី​ឆ្នាំ​២០១៦​មក​ពួកគេ​ឈ្នះ​ពាន​២​ដង និង​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ​៣​ដង។

២. អ្នក​ចាំ​ទី​ Keylor Navas របស់​ Real Madrid សង្គ្រោះ​បាល់​៨​ដង​ទល់​ Bayern Munich ជា​កំណត់ត្រា​ខ្ពស់​បំផុត​របស់​គេ​នៅ Champions League។

៣. Sergio Ramos ​ផ្ដាច់​បាល់​បាន​៦​ដង​នៅ​វគ្គ​ទី​មួយ​ ច្រើន​ជាង​កីឡាករ​ទាំង​អស់​របស់​ Bayern ​ធ្វើ​បាន​នៅ​ការ​ប្រកួត​យប់​មិញ​ (៥ដង)។

៤. Zidane គឺ​ជា​អ្នក​ចាត់​ការ​ដំបូង​គិត​ចាប់​ពី​ជំនាន់​លោក Marcello Lippi (១៩៩៦ ដល់​១៩៩៨) ដែល​ធ្លាប់​ដឹកនាំ​ក្រុម​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ​ Champions League ៣​រដូវ​កាល​ជាប់​គ្នា។ ​​

៥. Real Madrid ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ​១៦​លើក​នៅ​ Champions League ច្រើន​ជាង​ក្រុម​ណា​ទាំង​អស់។

៦. James Rodriguez គឺ​ជា​កីឡាករ​ទី​៧​ក្នុង​ប្រវត្តិសាស្ត្រ​ Champions League ដែល​ធ្លាប់​ស៊ុត​ចូល​ឲ្យ​ Real និង​ធ្លាប់​ស៊ុត​ចូល​ទី​ Real Madrid (កីឡាករ​មុន​ៗ​មាន​ David Beckham, Alvaro Morata, Ruud van Nistelrooy, Fernando Morientes, Arjen Robben និង​ Ivan Zamorano៕

ប្រភព៖ theguardian   ប្រែសម្រួល៖ វីរ័ត្ន