កម្របំផុត! ចាប់បានក្រពើទម្ងន់ជិត ១តោន តែបែរនាំគ្នាធ្វើរឿងមួយទៅវិញ (មានវីដេអូ)
- 2018-05-03 04:39:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្របំផុត! ចាប់បានក្រពើទម្ងន់ជិត ១តោន តែបែរនាំគ្នាធ្វើរឿងមួយទៅវិញ (មានវីដេអូ)
ចន្លោះមិនឃើញ
ក្រពើមួយក្បាលទម្ងន់ជិត ១តោនត្រូវក្រុមកម្មករចម្ការដូងប្រេងព្រួតគ្នាចាប់បានកាលពីថ្ងៃ ចន្ទ ក្នុងខេត្ត Aceh ប្រទេស ឥណ្ឌូណេស៊ី។
យោងតាមប្រធានមជ្ឈមណ្ឌលអភិរក្សធនធានធម្មជាតិខេត្ត Aceh លោក Aji Prabowo ឲ្យដឹងថា ដំបូងឡើយកម្មករម្នាក់បានប្រទះឃើញសត្វក្រពើនេះកំពុងព្យាយាមចាប់ស៊ីពពែមួយក្បាល រួចហើយគេក៏នាំគ្នីគ្នាមកប្រមាញ់ក្រពើនេះរហូតបានសម្រេចតែម្ដង។ លោក Aji បន្ថែមថា ក្រោយពីទទួលបានដំណឹងនេះ ក្រុមអ្នករបស់លោកក៏បានចុះមកដល់កន្លែងកើតហេតុភ្លាមៗ។
ប្រធានមជ្ឈមណ្ឌលអភិរក្សធនធានខាងលើបន្តថា ក្រពើនេះមានប្រវែងប្រហែល ៥ម៉ែត្រ ទម្ងន់ជាង ៩០០ គីឡូក្រាម ហើយអ្វីដែលសំខាន់ជាងនេះគឺវាមានអាយុរហូតដល់ ៩០ ឆ្នាំឯណោះ។ ជាលទ្ធផល ក្រុមកម្មករទាំងអស់ និងអ្នកភូមិបានស្រះស្រួលគ្នាប្រគល់ក្រពើនេះឲ្យទៅក្រុមអ្នកអភិរក្ស ដើម្បីយកទៅប្រលែងក្នុងព្រៃ Kota Langsa វិញដែលជាជម្រកដ៏មានសុវត្ថិភាពសម្រាប់វា៕
សូមទស្សនាវីដេអូខាងក្រោម ៖
ចុចអាន ៖
គូស្នេហ៍ទទួលពិន័យចាក់ទឹកលូលើក្បាល ក្រោយចោទប្រកាន់ប្រព្រឹត្តអំពើមិនសមរម្យ (វីដេអូ)
ដៃ និងជើងមនុស្ស ឃើញនៅក្នុងពោះក្រពើ បន្ទាប់ពីបុរសឥណ្ឌូនេស៊ីម្នាក់បាត់ខ្លួន២ថ្ងៃ