U16 ​នារី ​កម្ពុជា ​ល្ងាច​នេះ ប៉ះ U16 ឥណ្ឌូណេស៊ី ​

  • 2018-05-04 02:12:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​បាល់ទាត់​នារី​ក្រោម​អាយុ ១៦ ឆ្នាំ​កម្ពុជា នឹង​ត្រូវ​ជួប​ក្រុម​បាល់ទាត់​ក្រោម​​អាយុ ១៦ ឆ្នាំ​នារី​ឥណ្ឌូណេស៊ី​នៅ​ម៉ោង ៤:០០ នាទី​​នៅ​​ទឹក​ដី​ប្រទេស​ឥណ្ឌូណេស៊ី​​ក្នុង​ជំនួប​លើក​ទី​២ ក្នុង​ពូល B នៃ​ពាន 2018 AFF U-16 Girls' Championship ។

​កាល​ជំនួប​លើក​ទី​១ របស់​​​ U16 នារី​កម្ពុជា ចាញ់​U16 របស់​ឡាវ ៣-១ ស្រប​ពេល​​ក្រុម​ U16 នារី​ឥណ្ឌូណេស៊ី​ចាញ់​ U16 ឡាវ ៤-១ ។ ពាន​នេះ​ស្វែង​រក ២ ក្រុម​ដើម្បី​ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ។ ចំណែក​នៅ​ពូល​ A មាន ៥​ ក្រុម​គឺ​ វៀតណាម​ ម៉ាឡេស៊ី មីយ៉ាន់ម៉ា សិង្ហបុរី​ ហ្វីលីពីន។ ប្រកួត​ចុងក្រោយ​របស់​​ U16 នារី​កម្ពុជា នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៦ ម៉ោង ៤:០០ ​​ជា​មួយ U16 នារី​ថៃ៕ ​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទពេញនិយម
អត្ថបទថ្មី