អាយុលើស២០ឆ្នាំហើយ តែគ្មានអីសម្រាប់ខ្លួនឯងសោះ គួរចាប់ផ្តើមពី៥ចំណុចនេះ
- 2018-05-05 01:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាយុលើស២០ឆ្នាំហើយ តែគ្មានអីសម្រាប់ខ្លួនឯងសោះ គួរចាប់ផ្តើមពី៥ចំណុចនេះ
ចន្លោះមិនឃើញ
ធ្លាប់មានអារម្មណ៍ថាខ្លួនឯងដូចជាចំណាយពេលចោលច្រើនហើយដែរទេ? អាយុលើស២០ទៅហើយតែនៅតែរសាត់អណ្ដែតគ្មានអីសម្រាប់ខ្លួនឲ្យពិតប្រាកដ។ ដើម្បីកុំឲ្យចំណាយពេលកាន់តែអត់ប្រយោជន៍ទៅមុខទៀត អ្នកគួរតែចាប់ផ្ដើមវាពីចំណុចនេះទៅ ៖
១. ចាប់ផ្ដើមពិនិត្យមើលផែនការជីវិតម្ដងទៀត
អ្នកប្រាកដជាមានផែនការជីវិតសម្រាប់អនាគតខ្លួនឯងហើយ គ្រាន់តែអ្នកមិនរវីរវល់ជាមួយវា ហើយទុកវាចោលដោយមិនអើពើ។ ត្រូវចាប់ផ្ដើមត្រួតពិនិត្យវាសាជាថ្មី ហើយកែប្រែនូវអ្វីដែលចាំបាច់ឲ្យសមស្របតាមកាលៈទេសៈដែលអ្នកមាន។
២. ចាប់ផ្ដើមសកម្មភាព
បើមានគម្រោងមានផែនការហើយអ្នកនៅតែដេកចាំសំណាងក៏គ្មានថ្ងៃជោគជ័យដែរ ដូច្នេះត្រូវចាប់ផ្ដើមសកម្មភាព។ បើអ្នកចង់បើកហាងកាហ្វេមួយផ្ទាល់ខ្លួន ដំបូងអ្នកត្រូវរៀន អ្នកត្រូវយល់ពីដំណើរការរបស់វា រាប់អានជាមនុស្សដែលមានបទពិសោធន៍ ចុះធ្វើការផ្ទាល់ជាមួយវា មិនមែនទៅទាំងទទឹងទិសគ្មានចេះអ្វីនោះទេ។
៣. សន្សំលុយ
ធ្វើអីក៏ដោយគឺត្រូវមានលុយ ហើយបើអ្នកមិនទាន់មានលុយទេ អ្នកត្រូវប្រឹងរកលុយហើយសន្សំទុកដើម្បីឈានទៅរកគោលដៅអ្នក។ ត្រូវកាត់បន្ថយការចាយវាយរឿងមិនបានការ ការសប្បាយដែលគ្មានប្រយោជន៍ជាដើម។
៤. ស្វែងរកបទពិសោធន៍
បទពិសោធន៍គឺសំខាន់ណាស់ ព្រោះវាអាចជួយជ្រោមជ្រែងអ្នកយ៉ាងលឿនទៅកាន់កន្លែងដែលអ្នកចង់ទៅ។ បើអ្នកកំពុងរៀន អ្នកគួរតែចាប់ផ្ដើមចេញធ្វើការដើម្បីយកបទពិសោធន៍ ព្រោះទម្រាំអ្នករៀនចប់បទពិសោធន៍ការងារអ្នកក៏មិនធម្មតាដែរ។ កុំខ្លាចក្នុងការចេញធ្វើការដំបូងព្រោះបើអ្នកមិនចាប់ផ្ដើមទេ អ្នកនៅតែគ្មានអ្វីសម្អាងក្នុងការបោះជំហានទៅបន្ទាប់ឡើយ។
៥. រៀនសូត្រឲ្យមានសមត្ថភាព
ត្រូវព្យាយាមរៀនឲ្យបានចប់ចុងចប់ដើម ហើយប្រឹងបង្កើនសមត្ថភាពខ្លួនឲ្យបានខ្ពស់ទោះអ្នកធ្វើការផងរៀនផងក៏ដោយក៏មិនត្រូវឈប់ខ្វល់ពីការរៀនសូត្រដែរ។ ត្រូវចាំថាអ្វីដែលអ្នករៀនគឺជាគោលដៅជីវិតអ្នក ហើយការងារគឺជាទូកដែលជួយចម្លង បើប្រហែសជាមួយការសិក្សាហើយអ្នកពិបាកនឹងជោគជ័យណាស់។
កុំឲ្យពេលវេលាកាន់តែហួស គួរតែចាប់ផ្ដើមពីពេលនេះ ព្រោះវេលាមិនចាំយើងឡើយ៕
ចុចអាន៖