Facebook កំពុង​ពិចារណា មិន​ដាក់​ផ្សាយ​ពាណិជ្ជកម្ម​ លួង​ចិត្ត​អ្នក​គាំទ្រ

  • 2018-05-06 02:48:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​មាន​ការ​បែក​ធ្លាយ​ព័ត៌មាន​អ្នក​ប្រើប្រាស់​ជាង ៧៥ លាន​គណនី និង​រឿងរ៉ាវ​ចម្រូង​ចម្រាស​ជាច្រើន​ទៀត Facebook បាន​នឹង​កំពុង​សិក្សា​លទ្ធភាព បង្កើត​មុខងារ​ថ្មី​មួយ​ទៀត​គឺ "ជម្រើស​ដាក់​ផ្សាយ​ពាណិជ្ជកម្ម​មិន​គិត​ថ្លៃ"។

យោង​តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា Facebook បាន​លើក​គម្រោង​នេះ​មក​ពិចារណា ក្នុង​ន័យ​ដើម្បី​ឲ្យ​ចំនួន​អ្នក​ប្រើប្រាស់​នៅ​លើ​បណ្ដាញ​ទំនាក់​ទំនង​យក្ស​មួយ​នេះ កាន់​តែ​ទាក់​ទាញ​ជាង​មុន។

ស្ថាបនិក Facebook លោក Mark Zuckerberg បាន​និយាយ​ថា៖ "ការ​បង្កើត​មុខងារ​មិន​ដាក់​ផ្សាយ​ពាណិជ្ជកម្ម​នេះ ជា​អ្វី​ដែល​ខ្ញុំ​ធ្លាប់​បាន​គិត មុន​មាន​រឿង​រ៉ាវ​ទៅ​ទៀត។ ការ​ដែល​បង្កើត​ជម្រើស​នេះ យើង​អាច​រក្សា​ចំនួន​អ្នក​ប្រើ ក៏​ដូចជា លួង​ចិត្ត​ពួក​គេ​មិន​ឲ្យ​លុប​កម្មវិធី Facebook ចេញ​ពី​ទូរសព្ទ”។

ត្បិត​តែ​មុខងារ​ល្អ​សម្រាប់​អ្នក​ប្រើប្រាស់​ក៏​ពិត​មែន ប៉ុន្តែ​វា​ក៏​ផ្ដល់​បញ្ហា​ច្រើន​ដែរ។ ជាក់​ស្ដែង តាម​របាយ​ការណ៍​ចំណូល​របស់ Facebook កាល​ពី​ឆ្នាំ​មុន ទទួល​បាន​ជាង ៤១ ប៊ីលាន​ដុល្លារ(ពាន់លាន) បាន​មក​ពី​ដាក់​ផ្សាយ​ពាណិជ្ជកម្ម ដែល​ភាគ​ច្រើន​ផ្អែក​លើ​ទិន្នន័យ​អ្នក​ប្រើ​ប្រាស់។

បញ្ហា​នេះ​ជា​ចំណោទ​ដល់ CEO រួម​និង COO អ្នក​ស្រី Sheryl sandberg។ អ្នក​ស្រី​បាន​លើក​ឡើង​ថា "ខណៈ​ពេល​នេះ យើង​កំពុង​តែ​ពិចារណា ចំពោះ​ការ​សម្រេច​យ៉ាង​ណា​នោះ​នៅ​មិន​ទាន់ប្រាកដ​នៅ​ឡើយ​ទេ។ រីឯCEO លោកMark Zuckerber បាន​និយាយ​ថា ប្រសិន​បើ មិន​ដាក់​ផ្សាយ​ពាណិជ្ជកម្ម​ទៀត នោះ​គ្រប់​យ៉ាង​ពី Facebook នឹង​មិន​គិត​ថ្លៃ​ទាំង​អស់៕

អានអត្ថបទ៖

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ រក្សា