ឆេះដុំពេក! កូរ៉េខាងជើង ព្រលះអាមេរិកឲ្យដឹងសខ្មៅ មុនជំនួបកំពូល
- 2018-05-07 02:27:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឆេះដុំពេក! កូរ៉េខាងជើង ព្រលះអាមេរិកឲ្យដឹងសខ្មៅ មុនជំនួបកំពូល
ចន្លោះមិនឃើញ
ត្រឹមប៉ុន្មានសប្ដាហ៍ទៀតប៉ុណ្ណោះ ជំនួបកំពូលរវាងលោក គីម ជុងអ៊ុន និងដូណាល់ ត្រាំនឹងចាប់ផ្ដើមឡើង ប៉ុន្តែកូរ៉េខាងជើងហាក់បង្ហាញការមិនសប្បាយចិត្តនឹងអាមេរិក។
កាលពីថ្ងៃ អាទិត្យ នេះរដ្ឋាភិបាលក្រុងព្យុងយ៉ាង បានរិះគន់ចំពោះការលើកឡើងរបស់អាមេរិកថា "គោលនយោបាយដាក់សម្ពាធរបស់លោក ត្រាំ និងការដាក់ទណ្ឌកម្ម គឺជាកត្តាជំរុញឲ្យកូរ៉េខាងជើងចូលតុចរចា។” ប៉ុន្តែអ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងជើងអះអាងថា "ការសម្រេចចូលតុចរចានេះ គឺជាការបន្ទន់ឥរិយាបថរបស់កូរ៉េខាងជើង និងជាការសម្រេចរបស់លោក គីម ជុងអ៊ុនផ្ទាល់ មិនមែនដោយសារសម្ពាធពីប្រទេសណាមួយនោះទេ។”
លើសពីនេះទៀត អ្នកនាំពាក្យខាងលើបន្ថែមថា "សហរដ្ឋអាមេរិកកំពុងធ្វើឲ្យកូរ៉េខាងជើងមិនសប្បាយចិត្ត ខណៈពេលដែលស្ថានការណ៍នៅឧបទ្វីបកូរ៉េកំពុងឆ្ពោះទៅរកសន្តិភាព និងការផ្សះផ្សា។"
គួរឲ្យដឹងថា ជំនួបកំពូលរវាងមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន និងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នឹងប្រព្រឹត្តទៅក្នុងខែ ឧសភានេះ ខណៈពេលដែលទីតាំង និងពេលវេលាជាក់លាក់កំពុងត្រូវបានកំណត់៕
ចុចអាន ៖
ដូណាល់ ត្រាំអួតក្ដែងៗថា កូរ៉េទាំងពីរបានសុខសន្តិភាពដោយសារស្នាដៃរបស់លោក
ទីបំផុត ដូណាល់ ត្រាំ បង្ហើបប្រាប់ទីតាំងជួបជាមួយ គីម ជុងអ៊ុន ហើយ!