ព័ត៌មាន​លម្អិតពី​តួកូន​ៗ​របស់ Thanos ក្នុង​រឿង "Avengers: Infinity War”

  • 2018-05-07 04:20:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តួអង្គ​កូន​ៗ​របស់ Thanos ដែល​មាន​វត្តមាន​ក្នុង​រឿង​ "Avengers: Infinity War” គឺ​មាន​ទស្សនិកជន​ជា​ច្រើន​មាន​ការ​ភាន់​ច្រឡំ​ជាមួយ​នឹង​កូន​ស្រី​ដែល​តួអង្គ​ចិត្ត​អាក្រក់​មួយ​នេះ​យក​មក​ចិញ្ចឹម (Gamora និង Nebula)។

ជាក់​ស្ដែង កូន​ៗ​​របស់​ Thanos ទាំងនេះ​គឺ​ជា​ក្រុម​ចម្បាំង​មួយ​ដែល​​ស្គាល់​ឈ្មោះ​ថា​ជា Black Orderដោយ​មាន​សមាជិក​ទាំង​អស់ ៤​នាក់ រួម​មាន Corvus Glaive, Proxima Midnight, Cull Obsidian, និង Ebony Maw។

ដើម្បី​ស្រាយ​ចម្ងល់ រួម​នឹង​កុំ​ឲ្យ​ប្រិយមិត្ត​មាន​ការ​ភាន់​ច្រឡំ​ត​ទៅ​ទៀត​នោះ ខាង​ក្រោម​នេះ​ជា​ការ​ពន្យល់​ពាក់​ព័ន្ធ​នឹង​តួអង្គ​នីមួយ​ៗ​នៃ​ក្រុម Black Order ។

១. តួអង្គ Corvus Glaive

នៅ​ក្នុង​សៀវភៅ​ត្លុក Corvus Glaiveត្រូវ​បាន​ជ្រើសរើស​ឲ្យ​ធ្វើ​ជា​អ្នក​ដឹក​នាំ​ក្រុម Black Order ដោយ​សារ​តែ​ជំនាញ​ដ៏​អស្ចារ្យ​របស់​លោក​ក្នុង​នាម​ជា​កង​ទ័ព​មួយ​រូប​។ តួអង្គ​នេះ​ដែរ​ មាន​ថាមពល​​មហិមា និង​រហ័សរហួន រួម​ទាំង​មាន​ជីវិត​អមត​។ គេ​កាន់​ដាវ​វែង​ជា​អាវុធ ដែល​អាច​កាត់​វត្ថុ​គ្រប់យ៉ាង​​ទាំង​អស់។

២. តួអង្គ Proxima Midnight

តួអង្គ​នេះ ត្រូវ​ជា​ប្រពន្ធ​របស់ Corvus Glaive។ មិន​ខុស​ពី​ប្តី​របស់​នាង​នោះ​ទេ Proxima Midnightកាន់​អាវុធ​ដ៏​អស្ចារ្យ​ជាប់​នឹង​ដៃ​របស់​នាង។ នាង​កាន់​លំពែង​ដែល​បង្កើត​ឡើង​ដោយ Thanos ផ្ទាល់ ដែល​ច្នៃ​ឡើង​ពី​​ថាមពល​របស់​តារា ហើយ​​មាន​សមត្ថភាព​កែ​ប្រែ​តួអង្គ Hulk ទៅ​ជា Bruce Banner បាន​ជាមួយ​នឹង​ថាមពល​របស់​វា។

៣. តួអង្គ Cull Obsidian

ក្នុង​សៀវភៅ​ត្លុក តួអង្គ​បិសាច​នេះ​ មាន​ឈ្មោះ​ថា Black Swarf។ Cull Obsidian ជា​ឈ្មោះ​មួយ​ទៀត ប្រើ​ក្នុង​ក្រុម Black Order។ តួអង្គ Cull គឺ​ជា​តួអង្គ​មួយ​ដែល​មាន​កម្លាំង​ដូច Hulk ជា​បិសាច​មាន​មាឌ​ធំ និង​កម្លាំង​ខ្លាំងក្លា។ ស្បែក​របស់​គេ គឺ​ស្វិត​មាំ និង​មិន​អាច​វាយ​ទម្លុះ​បាន​ឡើយ។

៤. តួអង្គ Ebony Maw

តួអង្គ​នេះ មាន​មុខមាត់​ស្រដៀង​ទៅ​នឹង Voldemort ដោយ​មុខ​មាត់​ស្លេកស្លាំង ហើយ​អត់​ច្រមុះ​ដូច​គ្នា។Ebony Maw មាន​ជំនាញ​ដ៏​អស្ចារ្យ​មួយ​ដែល​អាច​បញ្ជា​របស់របរ​នៅ​ជុំវិញ​ខ្លួន​របស់​គេ​បាន​ទាំង​អស់។ ជំនាញ​របស់​គេ គឺ​មិន​ប្រើ​កម្លាំង​បាយ​ក្នុង​ការ​ប្រយុទ្ធ​នោះ​ទេ ប៉ុន្តែ​ប្រើប្រាស់​ខួរក្បាល​​បញ្ជា​ជា​អាវុធ។ ដូច​ដែល​ប្រិយមិត្ត​បាន​ទស្សនា​​រឿង "Avengers: Infinity War” ហើយ តួអង្គ​មួយ​នេះ​គឺ​អាច​គ្រប់គ្រង​ និង​បញ្ជា​វត្ថុ​គ្រប់យ៉ាង​ក្នុង​ការ​ប្រយុទ្ធ​របស់​គេបាន៕

ចុចអាន៖

ប្រភព៖ thisisinsider   ប្រែ​សម្រួល៖ អន សុភក្ត្រា

អត្ថបទពេញនិយម