Ramos បង្ហើរ​ចោល​ថា​អាច​ចេញ​ពី Real ទៅ​លេង​នៅ​ប្រទេស​នេះ​នា​ពេល​អនាគត

  • 2018-05-07 11:07:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ការពារ Sergio Ramos ក្នុង​ថ្ងៃ​នេះ បាន​បង្ហើប​ថា ខ្លួន​អាច​ទៅ​លេង​បាល់ទាត់​ ជាមួយ Andres Iniesta នៅ​ប្រទេសចិន នាពេល​ខាង​មុខ។

ក្រោយ​ជំនួប El Clasico ដែល​បាន​បញ្ចប់​ក្នុង​លទ្ធផល ២ ទល់​នឹង ២ កីឡាករ​អេស្ប៉ាញ Ramos បាន​និយាយ​លាយ​ជាមួយ​ការ​សើច​ថា៖ "ខ្ញុំ និង​ Iniesta អាច​ជួប​គ្នា នៅ​ចិន​រយៈ​ពេល នៅ ២ ឬ​ ៣​ឆ្នាំ​ទៀត"។ ទោះ​ជា​យ៉ាង​ណា ខ្សែ​ការពារ​វ័យ ៣២​ឆ្នាំ រូប​នេះ មិន​បាន​បក​ស្រាយ​ឲ្យ​លម្អិត​ឡើយ​ ទាក់​ទិន​នឹង​ការ​ផ្ទេរ​ទៅ​លេង​នៅ​ចិន​នេះ។

សូម​បញ្ជាក់​ផង​ដែរ កាល​ពី​ចុង​ខែ​មេសា កន្លង​ទៅ ខ្សែ​បម្រើ Andres Iniesta បាន​ប្រកាស​ចាក​ចេញ​ពី​ Barcelona នៅ​ពេល​រដូវ​កាល ២០១៧/១៨ ចប់។ បើ​តាម​របាយ​ការណ៍​ជា​ច្រើន​ចុះ​ផ្សាយ​ចុង​ក្រោយ កីឡាករ​អេស្ប៉ាញ​វ័យ ៣៣​ឆ្នាំ អាច​ទៅ​លេង​នៅ​ចិន។

​ក្នុងជំនួប Barcelona-Real Madrid យប់មិញ ដែលជា​ជំនួប El Clasico លើកចុង​ក្រោយ​របស់ Iniesta នៅពេលដូរចេញនៅនាទី ៥៨ កីឡាករបានទទួល​ការ​ងើបឈរ​អបអរទាំងពីសំណាក់អ្នកគាំទ្រពីខាង​ក្លឹបគូប្រជែងទាំងពីរ៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម