Selena ដាច់ចិត្តពី Justin មែនទែនហើយ និងត្រៀមបើកចិត្តទទួលអ្នកថ្មី
- 2018-05-10 02:25:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Selena ដាច់ចិត្តពី Justin មែនទែនហើយ និងត្រៀមបើកចិត្តទទួលអ្នកថ្មី
ចន្លោះមិនឃើញ
ក្រោយព្យាយាមធ្វើចិត្តក្នុងការចែកផ្លូវគ្នាមិនផ្លូវការជាមួយ Justin Bieber នោះ ប្រភពជាច្រើនបានប្រាប់វិបសាយ E!News ថា តារាចម្រៀង Selena Gomez ស្ថិតក្នុងទីមួយដែលល្អប្រសើរជាងមុន ហើយថែមទាំងកំពុងសម្លឹងមើលអនាគតរបស់នាងទៀតផង។
តាមវិបសាយខាងលើបានឲ្យដឹងថា តារាចម្រៀងស្រីរូបនេះ បានដាច់ចិត្តពី Justin Bieber ហើយ និងមិនចាប់អារម្មណ៍ពីរឿងត្រូវគ្នាជាមួយលោកវិញនៅថ្ងៃណាមួយនោះទេ។ បើតាមប្រភពជិតស្និទ្ធមួយបញ្ជាក់ថា៖
“នាងគោរពលោកក្នុងនាមជាមនុស្សម្នាក់ ប៉ុន្តែនាងសម្រេចចិត្តថា នាងនឹងទទួលបានភាពសប្បាយរីករាយជាងបើនាងរធ្វើអ្វីតាមចិត្តរបស់នាងនោះ។ Selena មិនសូវនិយាយពាក់ព័ន្ធនឹង Justin ទៀតទេ ហើយថែមទាំងបើកចិត្តសម្រាប់អ្នកថ្មីទៀតផង"។
បើតាមប្រភពមួយទៀតបាននិយាយថា តារាចម្រៀង Selena និង Justin Bieber មិនបានទាក់ទងគ្នាទៀតទេ។ ក្រោយចំណងស្នេហារបស់ពួកគេបានមានការរកាំរកូសនោះ ម្ចាស់បទ "Sorry” បានចំណាយពេលរបស់លោកជាមួយតារាម៉ូដែល Baskin Champion។ ជាជាងការវិលត្រឡប់មកត្រូវគ្នាវិញ គឺអាចនិយាយបានថា ពួកគេទាំង២នាក់បានបញ្ចប់ទំនាក់ទំនងនេះដោយល្អ៕
ចុចអាន៖
Selena Gomez ដើរកាន់គម្ពីរព្រះធ្វើមិនដឹង ខណៈ Justin អន្ទះអន្ទែងចង់ត្រូវគ្នាវិញ
Selena Gomez ធ្វើឲ្យអ្នកគាំទ្រភ្ញាក់ដោយសារប្រើ Spray Tan ឡើងស្បែកពណ៌ត្នោត