ក្ដៅៗ Ariana Grande និង Mac Miller បែកគ្នាហើយ
- ព្រហស្បតិ៍, 10 ឧសភា 2018 06:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្ដៅៗ Ariana Grande និង Mac Miller បែកគ្នាហើយ
ចន្លោះមិនឃើញ
បើតាមវិបសាយ E!News បានឲ្យដឹងថា តារាចម្រៀង Ariana Grande និង Mac Miller បានចែកផ្លូវគ្នាហើយ។
មូលហេតុនៃការសម្រេចចិត្តចែកផ្លូវគ្នានេះ គឺដោយសារតែពួកគេរវល់ការងាររៀងខ្លួន។ ប៉ុន្តែទោះជាយ៉ាងណា តារាទាំងពីររូបនេះ នៅតែបន្តទំនាក់ទំនងជាមួយគ្នាក្នុងនាមជាមិត្តភ័ក្ដិល្អ។
គួររម្លឹកដែរថា តារាមួយគូនេះ បានចំណាយពេល និងបង្ហាញមុខជាមួយគ្នាជាសាធារណៈចុងក្រោយ គឺនៅក្នុងកម្មវិធីជប់លៀងក្រោយកម្មវិធី Oscars ឆ្នាំ២០១៨ របស់តារាចម្រៀង Madonna ហើយចំពោះកម្មវិធី Met Gala ដែលទើបតែប្រារព្ធឡើងប៉ុន្មានថ្ងៃមុននេះ ម្ចាស់បទ "No Tears Left To Cry” រូបនេះគឺអញ្ជើញចូលរួមតែម្នាក់ឯង ដោយគ្មានវត្តមាន DJ Mac Miller ឡើយ៕
ចុចអាន៖
Selena ដាច់ចិត្តពី Justin មែនទែនហើយ និងត្រៀមបើកចិត្តទទួលអ្នកថ្មី
អបអរ! បទ Havana របស់ Camila មានអ្នកចូលស្ដាប់ជាង១ ពាន់លានដងលើ YouTube