រូបភាពច្បាស់ៗ​គ្មានអី​សង្ស័យ​ទៀត​ទេ​ នៅ​ក្រុង​បាវិតកំពុង​មាន​រោងចក្រ​ដំឡើ​ង​រថយន្តមួយ​ទៀត

  • 2018-05-10 06:43:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្តេច​នាយក​រដ្ឋមន្រ្តីបាន​អញ្ជើញ​ទស្សនកិច្ច និង​ពិនិត្យ​មើល​សង្វាក់​ផលិតកម្ម​នៃ​រោងចក្រ​រថយន្ត​ដំឡើង​រថយន្ត​របស់​ក្រុមហ៊ុន Daehan Auto Cambodia ជា​ក្រុមហ៊ុន​របស់​ប្រទេស​កូរ៉េ នៅថ្ងៃ​ទី១០ ខែ​ឧសភា ឆ្នាំ​២០១៨​នេះ។

សម្តេច ហ៊ុន សែន កំពុងពិនិត្យ​មើលរថយន្ត១គ្រឿង ដែលកំពុងត្រូវបានដំឡើងនៅរោងចក្ររបស់ក្រុមហ៊ុន Daehan Auto Cambodia។ រូបថត៖ FB សម្តេច ហ៊ុន សែន

រោងចក្រ​នេះ គឺ​ស្ថិតក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស Interior Automobile Industry Complex ក្នុង​ក្រុង​បាវិត ខេត្ត​ស្វាយរៀង។

បើតាម​ទំព័រ​ហ្វេសប៊ុក​សម្តេច ហ៊ុន សែន ឱ្យដឹង​ថា រោងចក្រ​ដំឡើង​រថយន្ត​នេះ មាន​កម្មករ​សរុប​ចំនួន ២៤៣​នាក់ ក្នុងនោះ​នារី មាន​ចំនួន ៤៣​នាក់។ បច្ចុប្បន្ន​រោងចក្រនេះ កំពុង​ធ្វើ​សកម្មភាព​ដំឡើង​រថយន្ត​ផ្ទាល់​របស់​ខ្លួន​សំរាប់​ផ្គត់ផ្គង់​តម្រូវការ​ក្នុងស្រុក ដែលក្នុងនោះ​មានជា​រថយន្ត​ប្រភេទ​ដឹក​កម្មករ ដឹក​ទំនិញ និង​ប្រភេទ​រថយន្ត​ផ្សេងៗ​ទៀត៕

ផ្នែកខាងក្នុងនៃរោងចក្រដំឡើងរថយន្តរបស់ក្រុមហ៊ុន Daehan Auto Cambodia។ រូបថត៖ FB សម្តេច ហ៊ុន សែន
រថយន្ត​ដែលត្រូវបានដំឡើងនៅក្នុងរោងចក្ររបស់ក្រុមហ៊ុន DAEHAN AUTO (CAMBODIA) CO.,LTD នៅខេត្តស្វាយរៀង។ រូបថត៖ FB សម្តេច ហ៊ុន សែន

អត្ថបទ៖ សំភី

អត្ថបទពេញនិយម