ទីបំផុត Kylie ចេញមុខបកស្រាយរឿងពាក់ព័ន្ធនឹងអង្គរក្សហើយ
- 2018-05-10 09:45:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទីបំផុត Kylie ចេញមុខបកស្រាយរឿងពាក់ព័ន្ធនឹងអង្គរក្សហើយ
ចន្លោះមិនឃើញ
អស់រយៈពេលប៉ុន្មានថ្ងៃនេះ មនុស្សជាច្រើនបានចំអន់អង្គរក្សរបស់តារាទូរទស្សន៍ Kylie Jenner ថាជាឪពុកបង្កើតរបស់ Stormi។ ហេតុផលតែមួយគត់ដែលពួកគេនិយាយដូច្នេះ ដោយសារតែ Stormi មានមុខមាត់ដូចទៅនឹងអង្គរក្សរូបនោះ។
ប៉ុន្តែ កាលពីពេលថ្មីៗនេះដែរ Kylie Jenner បានបញ្ជាក់យ៉ាងច្បាស់ថា ពាក្យចចាមអារ៉ាមទាំងនោះគ្មានមូលហេតុនិងភស្តុតាងត្រឹមត្រូវមកបញ្ជាក់នោះទេ។ បើតាមស្ត្រីដែលជាអ្នកថែទាំក្រុមគ្រួសារត្រកូល Kadashain បានពន្យល់ថា វាមិនអាចទៅរួចនោះទេ ដែលថា Tim Chung ជាឪពុករបស់ Stormi នោះ ហេតុផលដ៏សាមញ្ញមួយគឺថា ពួកគេមិនដែលធ្លាប់រួមភេទជាមួយគ្នា។
គួររម្លឹកដែរថា នេះមិនមែនជាលើកទី១ទេ ដែលអ្នកគាំទ្រមានការសង្ស័យពីអត្តសញ្ញាណឪពុកបង្កើតរបស់ Stormi នោះ។ ជាក់ស្ដែង ក្រោយពេល តារាស្រី Kylie Jenner ផ្ដល់កំណើតឲ្យកូនស្រីរបស់នាង ពាក្យចចាមអារ៉ាមក៏ចាប់ផ្ដើមមានឡើងដោយថាអតីតមិត្តប្រុសរបស់នាង Tyga គឺជាឪពុកបង្កើតរបស់ Stormi មិនមែនជា Travis នោះទេ៕
ចុចអាន៖