ផ្លូវការ! ទីបំផុតដឹងទីតាំង និង​កាលបរិច្ឆេទជំនួបកំពូលអាមេរិក កូរ៉េខាងជើង

  • 2018-05-11 00:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីយប់​ថ្ងៃ​ទី១០ ខែ​ឧសភា ២០១៨​នេះ ប្រធានាធិបតី​អាមេរិកលោក ដូណាល់ ត្រាំ បាន​បង្ហោះ​សារ​ក្នុង​បណ្ដាញ​សង្គម Twitter របស់​ខ្លួន​បញ្ជាក់​ពី​ទីតាំង​ និង​កាលបរិច្ឆេទ​ផ្លូវ​ការ​នៃ​ជំនួប​កំពូល​រវាង​លោក និង​មេដឹក​នាំ​កូរ៉េ​ខាង​ជើង គីម ជុង​អ៊ុន។

នៅ​ក្នុង​សារ​នេះ ប្រធានាធិបតី​ខាង​លើ​សរសេរ​ថា "កិច្ចប្រជុំដែលរំពឹងទុកយ៉ាងខ្ពស់រវាងលោក គីមជុងអ៊ុន និងខ្ញុំផ្ទាល់ នឹងត្រូវប្រព្រឹត្តទៅនៅប្រទេស សិង្ហបុរី នាថ្ងៃទី ១២ ខែមិថុនាខាងមុខ។ យើងទាំងពីរនាក់នឹងព្យាយាមធ្វើឱ្យវាក្លាយជាឱកាសពិសេសមួយសម្រាប់សន្តិភាពពិភពលោក!"

គួរ​បញ្ជាក់​ថា ការ​ប្រកាស​របស់​ប្រធានាធិបតី​អាមេរិក​រូប​នេះ ធ្វើ​ឡើង​ក្នុង​ថ្ងៃតែ​មួយ ក្រោយ​ពេល​ដែល​ជន​ជាតិ​អាមេរិក ៣​នាក់​ត្រូវ​បាន​កូរ៉េ​ខាង​ជើង​ដោះ​លែង​ និង​បញ្ជូន​ទៅ​អាមេរិក​វិញ បន្ទាប់​ពី​ជាប់​ឃុំ​ឃាំង​អស់​រយៈ​ពេល​ជាង​មួយ​ឆ្នាំ

ចុចអាន ៖

ប្រភព៖ CNN   ប្រែសម្រួល ៖ រ័ត្ន