ទី​បំផុត Ariana Grande ចេញ​មុខ​និយាយ​រឿង​បែក​បាក់​គ្នា​ជាមួយ Mac Miller ហើយ

  • 2018-05-11 02:13:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​ដំណឹង​ចែក​ផ្លូវ​គ្នា​បាន​ផ្ទុះ​ឡើង​ដែល​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​មាន​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង​នោះ ពេល​នេះ តារា​ចម្រៀង Ariana Grande បាន​ចេញ​បញ្ជាក់​ជា​លើក​ដំបូង​ជុំវិញ​បញ្ហា​នេះ។

ម្ចាស់​បទ "No Tears Left to Cry” រូប​នេះ​បាន​បង្ហោះ​រូបភាព​មួយ​សន្លឹក​លើ Story របស់​គណនី Instagram របស់​នាង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ជាមួយ​នឹង​សារ​មួយ​ដែល​រៀបរាប់​ពី​ការ​ចែក​ផ្លូវ​គ្នា​របស់​នាង។

រូប​ភាព​មួយ​សន្លឹក​នោះ​ដែរ ជា​រូបភាព​របស់​នាង​ឱបគ្នា​ជាមួយ Dj Mac Miller ដែល​មាន​ឈ្មោះ​ពិត​ប្រាកដ​ថា Malcolm McCormick រួម​នឹង​ពាក្យពេចន៍​មួយ​ចំនួន​សរសេរ​លើ​រូប​មួយ​សន្លឹក​នោះ​ថា៖

"សួស្ដី! នេះ​គឺ Malcolm McCormick ​ជា​​មិត្ត​ល្អ​បំផុត​​និង​ជា​មនុស្ស​ដែល​ខ្ញុំ​ចូលចិត្ត​បំផុត​នៅ​លើ​ភព​ផែនដី​នេះ។ ខ្ញុំ​គោរព និង​ស្រឡាញ់​គាត់​រៀង​រហូត ហើយ​ខ្ញុំ​ពិត​ជា​អរគុណ​គាត់​ដែល​ជា​មនុស្ស​ម្នាក់​ចូល​មក​ក្នុង​ជីវិត​ខ្ញុំ​គ្រប់​ទម្រង់ និង​គ្រប់​ពេល​​វេលា​ទាំង​អស់ ដោយ​ទោះ​បី​ជា​ទំនាក់ទំនង​របស់​ពួក​យើង​ត្រូវ​បាន​ផ្លាស់ប្ដូរ​ពេល​នេះ​ក៏​ដោយ។

ក្ដី​ស្រឡាញ់​ដែល​គ្មាន​ព្រំដែន​គឺ​មិន​អាត្មានិយម​ទេ។ វា​គឺ​ជា​ការ​ចង់​ឲ្យ​អ្វី​ៗ​កាន់​តែ​ល្អ​ប្រសើរ​សម្រាប់​មនុស្ស​ម្នាក់ ទោះ​បី​ជា​ក្នុង​ពេល​នេះ វា​មិន​មែន​ជា​អ្នក​ក៏​ដោយ។

ខ្ញុំ​ពិត​ជា​ចង់​ដឹង​ពី​លោក និង​គាំទ្រ​លោក​ជា​រៀង​រហូត ហើយ​ខ្ញុំ​ពិត​ជា​មាន​មោទនភាព​ចំពោះ​លោក​ខ្លាំង​ណាស់!!”។

គួរ​រម្លឹក​ដែរ​ថា តារា​ចម្រៀង Ariana Grande និង DJ Mac Miller បាន​ប្រកាស​ជា​សាធារណៈ​ពី​ដំណឹង​ចែក​ផ្លូវ​គ្នា​របស់​ពួក​គេ​កាល​ពី​ថ្ងៃ​ពុធ ហើយ​ចំពោះ​មូលហេតុ​នៃ​ការ​សម្រេច​ចិត្ត​ជ្រើស​យក​​ផ្លូវ​​មួយ​នេះ​ដោយ​សារ​តែ ពួក​គេ​មាន​ការ​ងារ​មមាញឹក​ខ្លាំង​រៀង​ៗ​ខ្លួន៕​ ​

ចុចអាន៖

ប្រភព៖ Eonline   ប្រែ​សម្រួល៖ អន សុភក្ត្រា

អត្ថបទថ្មី