ផ្ទុះភ្នំភ្លើងជាថ្មីនៅ ឥណ្ឌូនេស៊ី បាញ់ផេះរាប់ពាន់ម៉ែត្រគួរឲ្យខ្លាច (មានវីដេអូ)

  • 2018-05-11 09:26:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភ្នំភ្លើង​មួយ​ឈ្មោះ Merapi ស្ថិត​នៅ​តំបន់​ព្រំដែន​រវាង​ខេត្ត Java កណ្ដាល និង​ខេត្ត Yogakarta ប្រទេស​ឥណ្ឌូនេស៊ី​បាន​ផ្ទុះ​បាញ់​ផេះ​រាប់​ពាន់​ម៉ែត្រ​ទៅ​លើ​អាកាស។

យោង​តាម​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​ឥណ្ឌូនេស៊ី​ឲ្យ​ដឹង​ថា ភ្នំ​ភ្លើង​នេះ​ចាប់​ផ្ដើម​ផ្ទុះ​នៅ​ម៉ោង ៧:៣២ នាទី​ព្រឹក ម៉ោង​ក្នុង​តំបន់​នា​ព្រឹក​ថ្ងៃ សុក្រ​នេះ។ ជា​មួយ​នឹង​ផ្សែង​ផេះ​អួអាប់​បាញ់​ទៅ​លើ​មេឃ​កម្ពស់​រហូត​ដល់ ៥ ៥០០ ម៉ែត្រ ធ្វើ​ឲ្យ​ប្រជាជន​នៅ​ទី​នោះ​មាន​ភាព​ជ្រួល​ច្របល់ និង​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន។ ទោះ​យ៉ាង​ណា​ក៏​ដោយ ក្រុម​ប្រតិកម្ម​រហ័ស​របស់​ឥណ្ឌូនេស៊ី​និយាយ​ថា "ក្រុម​របស់​ខ្លួន​កំពុង​ព្យាយាម​ជម្លៀស​ប្រជាជន ដែល​រស់​នៅ​ចម្ងាយ ៥​គីឡូម៉ែត្រ​ជុំ​វិញ​ភ្នំ​ដើម្បី​ធានា​សុវត្ថិភាព​ដល់​ពួក​គេ។”

គួរ​ឲ្យ​ដឹង​ថា Merapi គឺ​ជា​ភ្នំ​ភ្លើង​ដែល​សកម្ម​បំផុត​មួយ​ក្នុង​ប្រទេស ឥណ្ឌូនេស៊ី ហើយ​មាន​ប្រជាជន​រាប់​ពាន់​នាក់​កំពុង​រស់​នៅ​ក្នុង​ភូមិ​ក្បែរ​ភ្នំ​ភ្លើង​នេះ៕

សូម​ទស្សនា​វីដេអូ​ខាង​ក្រោម ៖

ចុចអាន ៖

ប្រភព៖ Dailymail   ប្រែសម្រួល ៖ រ័ត្ន