ស្លាប់ ៤នាក់ ក្រោយមនុស្សមួយគ្រួសារលើកគ្នាបំផ្ទុះគ្រាប់បែកប៉ុស្តិ៍ប៉ូលិស (មានវីដេអូ)
- 2018-05-14 08:17:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្លាប់ ៤នាក់ ក្រោយមនុស្សមួយគ្រួសារលើកគ្នាបំផ្ទុះគ្រាប់បែកប៉ុស្តិ៍ប៉ូលិស (មានវីដេអូ)
ចន្លោះមិនឃើញ
គ្រួសារមួយមានគ្នា ៥នាក់រួមទាំងកូនក្មេងអាយុ ៨ ឆ្នាំ បានលើកគ្នាមកបំផ្ទុះគ្រាប់បែកនៅប៉ុស្តិ៍ប៉ូលិសកណ្ដាលក្រុង Surabaya ប្រទេស ឥណ្ឌូនេស៊ី។
យោងតាមមន្ត្រីប៉ូលិសម្នាក់ឲ្យដឹងថា យ៉ាងហោចណាស់មានមនុស្ស ៤នាក់បានស្លាប់ និង១០នាក់ផ្សេងទៀតរងរបួស ក្រោយការបំផ្ទុះគ្រាប់បែកនេះ។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ៨:៥០នាទី ព្រឹកថ្ងៃចន្ទ ដោយមនុស្សមួយគ្រួសារមានគ្នា៥ នាក់ជិះម៉ូតូពីរគ្រឿងមកបំផ្ទុះគ្រាប់បែកនៅប៉ុស្តិ៍ត្រួតពិនិត្យតែម្ដង។ ក្រោយពេលកើតហេតុ ជនល្មើសវ័យជំទង់ ៤នាក់បានស្លាប់ ចំណែកឯកូនក្មេងអាយុ ៨ឆ្នាំ រងរបួសធ្ងន់ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
ជាមួយគ្នានេះ ប៉ូលិស ៤នាក់ និងជនស៊ីវិល ៦នាក់ផ្សេងទៀតបានរងរបួសផងដែរ ក្រោយគ្រាប់បែកផ្ទុះ។ មន្ត្រីប៉ូលិសដដែលបន្តថា "ច្បាស់ណាស់ នេះគឺជាការបំផ្ទុះគ្រាប់បែកសម្លាប់ខ្លួន ប៉ុន្តែយើងមិនអាចផ្ដល់ព័ត៌មានលម្អិតបាននៅឡើយទេ ដោយសារយើងកំពុងកំណត់ជនរងគ្រោះផ្សេងទៀតដែលស្ថិតក្នុងហេតុការណ៍នេះ។”
គួរឲ្យដឹងថា កាលពីល្ងាចថ្ងៃ អាទិត្យនេះ ក៏មានហេតុការណ៍ស្រដៀងគ្នាកើតឡើងផងដែរ ដោយមាការបំផ្ទុះគ្រាប់បែកនៅវិហារមួយភាគខាងកើតទីក្រុង Java បណ្ដាលឲ្យមនុស្ស ៣នាក់ស្លាប់បាត់បង់ជីវិត៕
សូមទស្សនាវីដេអូខាងក្រោម ៖
ចុចអាន ៖
ផ្ទុះភ្នំភ្លើងជាថ្មីនៅ ឥណ្ឌូនេស៊ី បាញ់ផេះរាប់ពាន់ម៉ែត្រគួរឲ្យខ្លាច (មានវីដេអូ)
កម្របំផុត! ចាប់បានក្រពើទម្ងន់ជិត ១តោន តែបែរនាំគ្នាធ្វើរឿងមួយទៅវិញ (មានវីដេអូ)
គូស្នេហ៍ទទួលពិន័យចាក់ទឹកលូលើក្បាល ក្រោយចោទប្រកាន់ប្រព្រឹត្តអំពើមិនសមរម្យ (វីដេអូ)