ឯម ឡេងលី វេង សុភ័ក្រ ជាគូឯកប្រចាំសង្វៀន Ganzberg ចុងសប្ដាហ៍នេះ
- 2018-05-18 07:28:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឯម ឡេងលី វេង សុភ័ក្រ ជាគូឯកប្រចាំសង្វៀន Ganzberg ចុងសប្ដាហ៍នេះ
ចន្លោះមិនឃើញ
អ្នកប្រដាល់ស្រករក្រោយ និងកំពុងសាងការចាប់អារម្មណ៍ វេង សុភ័ក្រ រួមនិង ឯម ឡេងលី សប្ដាហ៍នេះ នឹងត្រូវប្រកួតជាគូឯកនៅសង្វៀនពីរផ្សេងគ្នា ដោយម្នាក់ត្រូវប៉ះថៃ ម្នាក់ទៀតប៉ះរុស្សី ចាប់ពីម៉ោង៨យប់នេះតទៅ។
កីឡាករ វេង សុភ័ក្រ ត្រូវប៉ះជាមួយអ្នកប្រដាល់ជនជាតិថៃ Damruotlek ក្នុងប្រភេទទម្ងន់ ៦៣,៥គីឡូក្រាម ខណៈ មាស សុជាតិ ក៏ត្រូវស្វាគមន៍ជើងខ្លាំងមកពីប្រទេសឡាវ Chhan Chhai លើប្រភេទទម្ងន់ ៦៥គីឡូក្រាម នៅសង្វៀន Ganzberg Uber Fighter របស់សង្វៀន MYTV។
ចំណែក ឯម ឡេងលី និងត្រូវប៉ះជនជាតិ រុស្សី Arthur Shushinsky លើប្រភេទទម្ងន់ ៧២គីឡូក្រាម ស្របពេលអ្នកលេងគុនខ្មែរ ទេស ជីវា ស្វាគមន៍ថៃ A Vuth ក្នុងប្រភេទទម្ងន់ ៦៣,៥គីឡូក្រាម នាកម្មវិធី Ganzberg Top Fighter របស់សង្វៀនអាស៊ីអាគ្នេយ៍។
សង្វៀន MYTV ដែលមាន វេង សុភ័ក្រ និង មាស សុជាតិ ប្រកួតនោះគឺចាប់ផ្ដើមពីម៉ោង ៨យប់ ថ្ងៃសុក ទី១៨ ខែឧសភា ឆ្នាំ២០១៨។ ចំណែក ឯម ឡេងលី និង ទេស ជីវា នឹងត្រូវប្រកួតចាប់ម៉ោង ៨យប់ ថ្ងៃសៅរ៍ ទី១៩ ខែឧសភា ឆ្នាំ២០១៨៕