បារាំង​និង​ព័រទុយហ្គាល់ ចេញ​ពី​បញ្ជី​កីឡាករ​ទៅ WC​ ឃើញ​ញាក់​សាច់

  • 2018-05-18 03:48:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទីបំផុត​ជម្រើស​ជាតិ​បារាំង​និង​ព័រទុយហ្គាល់ បាន​បង្ហាញ​បញ្ជី​ឈ្មោះ​កីឡាករ​ត្រៀម​ប្រកួត​ World Cup 2018 នៅ​ប្រទេស​រុស្សី​ហើយ។

រឿង​ចាប់​អារម្មណ៍​សម្រាប់​ជម្រើស​ជាតិ​បារាំង​គឺ​មិនបាន​កោះហៅ​ខ្សែ​ប្រយុទ្ធ​នៅ​ Premier League ទាំង​ពីរ Anthony Martial និង Alexandre Lacazette  មក​នោះ​ទេ ដាក់​ត្រឹម​កីឡាករ​បម្រុង​ប៉ុណ្ណោះ។ មូលហេតុ​ដែល​លោក Didier Deschamps ដែល​ជា​គ្រូ​ជម្រើស​ជាតិ​បារាំង​មិន​ហៅ​អ្នក​ទាំង​ពីរ ដោយ​សារ​តែ​ពួក​គេ​​បង្ហាញ​ទម្រង់​លេង​មិន​បាន​ល្អ​ជាមួយ​ក្លឹប​អាជីព​ក្នុង​រដូវ​កាល​នេះ។

Olivier Giroud  បាន​ជាប់​ក្នុង​បញ្ជី​២៣​នាក់​ជា​ខ្សែ​ប្រយុទ្ធ ជាមួយ​កីឡាករ​មួយ​ចំនួន​ទៀត​ដូច​ជា Kylian Mbappe, Ousmane Dembele, Nabil Fekir, Thomas Lemar, Antoine Griezmann និង Florian Thauvin។

ងាក​ទៅ​ខាង​ជម្រើស​ជាតិ​ព័រទុយហ្គាល់​វិញ បើ​ប្រៀប​នឹង​ជម្រើស​នៅ EURO 2016​ ស្ទើរ​តែ​ផ្លាស់​ប្ដូរ​សមភាព​កីឡាករ​ពាក់​កណ្ដាល។ កីឡាករ​មិន​សំណាង​​ដែល​មិន​បាន​ទៅ World Cup មាន​ដូច​ជា Andre Gomes ,Renato Sanches, Nani និង Eliseu៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ