អែម! វិសាខា លត់​ក្រុម​ថៃ ៣-០ ឡើង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​

  • 2018-05-18 04:43:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​បាល់ទះ​របស់​កម្ពុជា វិសាខា បាន​លត់​ក្រុម​ថៃ ​ហាលិ​ប៊ុន​ឆៃ ៣-០ មុន​នេះ ដើម្បី​ឡើង​ទៅ​កាន់​វគ្គ ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​នៃ​ព្រឹត្តិការណ៍ Volleyball Tournament "Sealect Tuna" the Winner of Thailand។

លទ្ធផល​ ៣ -០ ( ២៥-១៣, ២៥-១៥, ២៥-១២ ) មាន​ន័យ​ថា ក្រុម​​បាល់ទះ​របស់​កម្ពុជា​មួយ​នេះ ​​​យក​បាន ៦ ពិន្ទុ​ពេញ​ បូក​រួម​ទាំង​ការ​យក​ឈ្នះ​ទៅ​លើ​ក្រុម រចនា V របស់​ថៃ ៣-០ ដូច​គ្នា​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​ឧសភា ឆ្នាំ​២០១៨។ ការ​ប្រកួត​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​របស់​វិសាខា នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ស្អែក​នេះ​វេលា​ម៉ោង ១០:១៥ នាទី៕ ​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​