Mourinho ថា Chelsea ឈ្នះដោយសារលេងការពារ៩នាក់

  • 2018-05-20 04:33:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Jose Mourinho បាននិយាយថា Chelsea មិនសក្ដិសមក្លាយជាជើងឯក FA Cup នោះទេដោយសារពួកគេលេងទម្រង់ចតឡានក្រុង ហើយការពារដល់ទៅ៩នាក់។

Mourinho

ការប្រកួតកាលពីយប់មិញ Chelsea បានយកឈ្នះ ១ទល់នឹង០ ដោយសារបាល់ប៉េណាល់ទីនាទី២២ របស់កម្លាំងសំខាន់ Eden Hazard បន្ទាប់ពី ខ្សែការពារ Phil Jones ធ្វើឲ្យរូបគេដួលក្នុងប្រអប់គ្រោះថ្នាក់។ យ៉ាងណាអតីតអ្នកចាត់ការតោខៀវ Mourinho ដែលបច្ចុប្បន្នកំពុងដឹកនាំ Man Utd យល់ថាក្រុមលោកលេងល្អជាង។

“ខ្ញុំអបអរចំពោះ Chelsea ដែលឈ្នះពាន តែខ្ញុំមិនគិតថាពួកគេសក្ដិសមនោះទេ។ ខ្ញុំគិតថា Man Utd សមជាជើងឯកជាង ប៉ុន្តែនេះគឺជាបាល់ទាត់។ វាពិតជាពិបាកសម្រាប់យើងដែលលេងដោយគ្មាន Lukaku ទល់នឹងក្រុមមានខ្សែការពាររហូតដល់៩នាក់”។ Mourinho និយាយដូច្នេះ៕

ប្រភព៖ BBC   ប្រែសម្រួល៖ វីរ័ត្ន

អត្ថបទពេញនិយម