ឈិន​ ឈឿន ​ក្លាយ​​ជា​អ្នក​គ្រប់​គ្រង​​ក្រុម​បាល់ទាត់​មួយ​ផ្តល់​ឱកាស​ដល់​យុវជន​

  • 2018-05-21 23:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​លេខ​១៧​របស់​ក្រសួង​ការពារ​ជាតិ​ ឈិន ឈឿន ត្រូវ​បាន​អ្នក​ស្រលាញ់​បាល់ទាត់​ម្នាក់​​ប្រគល់​ភារកិច្ច​ឲ្យ​ដឹក​នាំ​ និង​គ្រប់​គ្រង​ក្រុម​បាល់ទាត់​មួយ​​ដើម្បី​ចូល​រួម​ប្រកួត​ក្នុង​ពាន​រង្វាន់​មិន​​អាជីព​​ផ្សេង​ៗ។

ឈិន ឈឿន លេង​លើ​ទី​លាន

ឈិន ឈឿន​ បាន​ឲ្យ​ដឹង​ថា ក្រុម​បាល់ទាត់​ឈ្មោះ ទន្សោង​អេហ្វស៊ី​ គឺ​​លោក​ជា​អ្នក​គ្រប់​ដោយ​មាន​បង​ធម៌​ម្នាក់​​ជា​អ្នក​ស្រលាញ់​បាល់​ទាត់​ និង​ចង់​ចូល​រួម​ចំណែក​អភិវឌ្ឍ​​​​កីឡា​នៅ​ស្រុក​ខ្មែរ​​ជា​អ្នក​ផ្ដួចផ្ដើម​គំនិត​ជា​មួយ​លោក​បង្កើត​ក្រុម​នេះ​ឡើង។ គោល​បំណង​សំខាន់​នៃ​ការ​បង្កើត​ក្រុម​ ទន្សោង​អេហ្វស៊ី​នេះ​ឡើង​គឺ​ផ្តល់​ឱកាស​ឲ្យ​យុវជន​ដែល​ស្រលាញ់​​ មាន​ទេពកោសល្យ​​ និង​ចង់​ក្លាយ​ជា​កីឡាករ​បាល់ទាត់​ទទួល​បាន​ឱកាស​លេង​ និង​អភិវឌ្ឍ​ខ្លួន​ឆ្ពោះ​ទៅ​លេង​ក្លឹប​ធំ​ៗ។

ម្ចាស់​លេខ​១៧​រូប​នេះ​រំលឹក​ថា​ ​ដើម​ឡើយ​​​រូប​គេ​ និង​បង​ធម៌​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​​ចូល​រួម​សកម្មភាព​ចែក​រំលែក​បទ​ពិសោធ​ និង​អំណាយ​ផ្សេង​ៗ​ដល់​សិស្ស​ក្រី​ក្រ​នៅ​តាម​ខេត្ត​ផ្សេង​ៗ​ បាន​ឃើញ​យុវជន​ច្រើន​ដែល​ចាប់​អារម្មណ៍​ និង​ស្រលាញ់​បាល់ទាត់​ ប៉ុន្តែ​ពួក​គេ​គ្មាន​ឱកាស​លេង​​ឡើយ​ដោយ​សារ​គ្មាន​ក្រុម។ ដូច្នេះ​ហើយ​ទើប​លោក​សម្រេច​ចិត្ត​ប្រមូល​យុវជន​បង្កើត​ជា​ក្រុម​ទន្សោង​ដោយ​មាន​បង​ធម៌​ជា​ឧបត្ថម្ភ។

ឈិន ឈឿន ពេលចែក​អំណោយ

ឈិន ឈឿន បញ្ជាក់​ថា ការ​ចំណាយ​ផ្សេង​ៗ​ដូច​ជា​សំលៀកបំពាក់ ការ​ធ្វើ​ដំណើរ ចំណាយ​ចូល​រួម​ការ​ប្រកួត​ផ្សេង​ៗ​គឺ​បង​ធម៌​ជា​អ្នក​ទទួល​បន្ទុក​ទាំង​អស់​ពោល​គឺ​​កីឡាករ​មិន​ខ្វល់​ពី​ការ​ចំណាយ​ឡើយ។ មិន​ត្រឹម​តែ​បង​ធម៌​បាន​ទាំង​ជួល​គ្រូ​បង្វឹក​​ឲ្យ​បង្ហាត់​ត្រឹម​ត្រូវ​ទៀត​ផង។

បច្ចុប្បន្ន​​នេះ​ ក្រុម​ទន្សោង​អេហ្វ​ស៊ី​កំពុង​​ចូល​រួម​ប្រកួត​ក្នុង​ពាន​រង្វាន់​ Khmer Real Estate League 2018 ដែល​ឈាន​ដល់​សប្តាហ៍​ទី​​៥​ហើយ។ ជុំ​វិញ​ការ​ចូល​រួម​ប្រកួត​ក្នុង​ពាន​រង្វាន់​នេះ ឈិន ឈឿន​បាន​និយាយ​ថា ក្រុម​របស់​លោក​មិន​ខ្វល់​ពី​លទ្ធផល​ឈ្នះ​ចាញ់​​ឡើយ​ ប៉ុន្តែ​អ្វី​ដែល​ខ្វល់​ និង​យក​ចិត្ត​ទុក​ដាក់​បំផុត​គឺ​ស្វែង​រក​ចំណុច​ខ្សោយ​របស់​ក្រុម​ដើម្បី​អភិវឌ្ឍ​ទាំង​កីឡាករ​ម្នាក់​ៗ​ និង​ក្រុម​ទាំង​មូល​ដើម្បី​សម្លឹង​ឃើញ​ទី​ផ្សារ​វែង​ឆ្ងាយ​ទៅ​មុខ​ទៀត។​ ៥​ប្រកួត​កន្លង​ទៅ​នេះ​ក្រុម​ដែល​​គ្រប់​គ្រង​ដោយ​ឈិន ឈឿន​ឈ្នះ​១​ ស្មើ​១​ និង​ចាញ់​៣។

ស្តាប់​ការ​លើក​ឡើង​របស់ ឈិន ឈឿន

លទ្ធផល​ Khmer Real Estate League សប្តាហ៍​ទី​៥

  • អាណាចក្រ​ទួលគោក​ ៤-១​ V.Train​
  • កូនខ្មែរ ៤-០ យុវជន​ស្នោរ​
  • យុវជន​ច្បាប់​ ៥-២ Mambo PP​
  • Blue Dragon ៤-២ យុវជន​តាំងគោក​
  • យុវជន​កំពង់ចាម​ ២-២ ទន្សោង​អេហ្វស៊ី​
  • Khmer United ៣-០ Bayon Wanderers​
  • Reil PP ៣-០ Anvaya​
  • Avatar ៦-២ យុវជន​វត្ត​កោះ​
  • RFL ៥-១​ HHK
  • Bassac ១-១ Gian ​លេង​បាន​​វគ្គ​ទី​១​ដោយ​សារ​ភ្លៀង​ខ្លាំង។ វគ្គ​ទី​២​នឹង​រៀប​ចំ​ប្រកួត​បន្ថែម​នៅ​សប្តាហ៍​នេះ៕

អត្ថបទ៖ ជាន ចាន់រ៉ា

អត្ថបទថ្មី