ផល​ សោភ័ណ្ឌ​ សង្ឃឹមត្រឹម៥០%ប៉ុណ្ណោះ ប៉ះ​ ឡៅ​ ចិត្រា​ វគ្គ​ផ្ដាច់​ព្រ័ត្រ​

  • 2018-05-23 06:20:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​ច្បាស់​កែង​ ផល​ សោភ័ណ្ឌ​ ថា​ សម្រាប់​ការ​ប្រកួត​វគ្គ​ផ្ដាច់​ព្រ័ត្រ​ខ្សែក្រវាត់​ Carabao​ ប៉ះ​សិស្ស​ប្អូន​ ឡៅ​ ចិត្រា​ នេះ​ គឺ​ហ្វឹកហាត់​ត្រៀម​ធម្មតា​ដូច​រាល់ដង​ មិន​មាន​ជា​ការ​ហាត់​ពិសេស​អ្វី​នោះ​ទេ។​

កីឡាករ ផល​ សោភ័ណ្ឌ​

ផល​ សោភ័ណ្ឌ​ បាន​ឲ្យ​ដឹង​ថា​ សិស្ស​ប្អូន​ ឡៅ​ ចិត្រា​ បើ​និយាយ​ពី​ស្នៀត​ប្រយុទ្ធ​ គឺ​ល្អ​គ្រប់​ទាំង​អស់​ មិន​ថា​កែង​ ទាត់​ ជង្គង់​ សុទ្ធតែ​ល្អ។​ បើ​និយាយ​ពី​ហ្វឹកហាត់​មិន​ត្រៀម​វិញ​​ ដូច​រាល់​ដង​ គឺ​ហាត់​ឲ្យ​បាន​ដិតដល់​ ហូប​ចុក​ឲ្យ​ត្រឹមត្រូវ​គ្រប់គ្រាន​ រី​ឯ​ការ​គេង​ក៏​ដូច​គ្នា​ត្រូវ​តែ​បាន​គ្រប់គ្រាន់​ តែ​ប៉ុណ្ណេះ​អាច​ប្រកួត​បាន​ហើយ។​

ផល​ សោភ័ណ្ឌ​ ឈ្នះ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​

ចំពោះ​ការ​រំពឹង​ទុក​មុន​ការ​ប្រកួត​វិញ​ កូន​សិស្ស​មក​ពី​ក្លឹប​តាឡី​ ខាង​លើ​ សង្ឃឹម​ ៥០%​សិន​ ទុក​ខ្លះ​ទៀត​លើ​ការ​ប្រកួត​ជាក់​ស្ដែង​ ព្រោះ​ការ​ប្រកួត​មិន​អាច​ថា​ទុក​មុន​ទេ​ ជូនកាល​ប្រសិន​បើ​អ្នក​ណា​ភ្នាត់​ស្នៀត​អាច​នឹង​ចាញ់​គ្រប់ពេល។​ អតីក​កីឡាករ​ជម្រើសរើស​ជាតិ​រូប​នេះ​បន្ថែម​ជា​ចុង​ក្រោយ​ទៀត​ថា​ មិត្តភ័ក្រ​រាប់​អាន​គ្នា​ទុក​សិន​ ពេល​ឡើង​សង្វៀន​គឺ​ប្រកួត​ប្ដូរផ្ដាច់​ហើយ​ ចាំ​ចុះ​មក​វិញ​គឺ​នៅ​តែ​រាប់​អាន​គ្នា​ធម្មតា។​

ឡៅ ចិត្រា​ ពេលឈ្នះ​ថៃ​កន្លង​ទៅ

ផល​ សោភ័ណ្ឌ​ ជា​អ្នក​ប្រដាល់​មក​ពី​ក្លឹប​តាឡី​ដំរី​មានរិទ្ធ​ ក្នុង​ខណ្ឌ​ដង្ដោ​ រាជធានី​ភ្នំពេញ​ នៅ​ថ្ងៃ​អាទិទ្យ​ ទី២៧​ ខែ​ឧសភា​ ឆ្នាំ​២០១៨​ ខាង​មុខ​នេះ​ គេ​នឹង​ត្រូវ​ប៉ះ​សិស្ស​ប្អូន​ ឡៅ​ ចិត្រា​ វគ្គ​ផ្ដាច់​ព្រ័ត្រ​ខ្សែក្រវាត់​ Carabao៕​

អត្ថបទ៖ នួន ស៊ីណា​