ធន់​ មករា​ មាន​និស្ស័យ​ខាងប្រដាល់​តាំង​ពី​តូច​មក​ម្ល៉េះ​

  • 2018-05-23 02:31:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឪពុក​របស់​ ធន់​ មករា​ ថា​ កូន​ប្រុស​ម្នាក់​នេះ​ មាន​និស្ស័យ​ខាង​ប្រដាល់​តាំង​ពី​តូច​មក​ម្ល៉េះ​ ព្រោះ​ឲ្យ​តែ​ដល់​សង្វៀន​ប្រកួត​ម្ដងៗ​មិន​ចង់​ចេញ​នោះ​ទេ។​

ធន់​ មករា​ និង​ឪពុក

លោក​ កែវ​ ពៅ​ ដែល​ជា​ឪពុក​របស់​ ធន់​ មករា​ ប្រាប់​ឲ្យ​ដឹង​ថា​ ចំពោះ​ការ​ចូល​ប្រឡូក​ក្នុង​វិសិស័យ​ប្រដាល់​របស់​កូន​ម្នាក់​នេះ​ គឺ​គេ​ស្រឡាញ់​ចូល​ចិត្ត​ដោយ​ខ្លួន​ឯង​ មិន​បាន​បង្វិតបង្ខំ​អ្វី​នោះ​ឡើយ។​ ពី​មុន​លោក​ក៏​ជា​អ្នក​រៀបចំ​កម្មវិធី​ប្រដាល់​ម្នាក់​ដែរ​ ហើយ​ពេល​នោះ​ឃើញ​កូន​ប្រុស​ខាង​លើ​នេះ​ ឲ្យ​តែ​ដល់​សង្វៀន​ បើ​បាន​ឡើង​ហើយ​ គឺ​មិន​ចង់​ចុះ​មក​វិញ​ទេ​ រាល់​ពេល​គឺ​បែប​នេះ​រហូត។​

ធន់​ មករា​ ឈ្នះ​នៅ​សង្វៀន​អាស៊ីអាគ្នេយ៍

បុរស​វ័យ​ ៥៦ឆ្នាំ​ខាង​លើ​បន្ថែម​ថា​ ក្នុង​នាម​ជា​ឪពុក​របស់​គេ​ បើ​ឃើញ​កូន​ស្រឡាញ់​ទៅ​ហើយ​ មាន​តែ​ជំរុញ​បន្ថែម​ដើម្បី​ឲ្យ​រូប​គេ​ជោគជ័យ​លើ​វិស័យ​មួយ​នេះ​ប៉ុណ្ណោះ​ ប៉ុន្តែ​ក៏​លោក​ឆ្លៀត​ឲ្យ​គេ​បាន​សិក្សា​ខ្លះ​ដែរ។​ ទន្ទឹម​និង​នេះ​ដែរ​ លោក​ក៏​បាន​ព្យាយាម​ពន្យល់​ដាស់​តឿន​កូន​ ឲ្យ​ខំប្រឹង​ហ្វឹកហាត់​ និង​ត្រូវ​ជៀស​ឲ្យ​ឆ្ងាយ​ពី​ទង្វើល​មិន​ល្អ​នានា​ បើ​កូន​ចង់​ជោគជ័យ​ក្នុង​កីឡា​ប្រដាល់​នេះ។​

ធន់ មករា ឈ្នះ​ យុគ​ យក្សផ្លែ

លោក​ កែវ​ ពៅ​ ជា​អតីត​អ្នក​ប្រដាល់​សកល​នៅ​អំឡុង​ឆ្នាំ​១៩៩៤​ និង​ជា​អ្នក​រៀបចំ​កម្មវិធី​ប្រដាល់​នៅ​តាម​បណ្ដា​ខេត្ត​នានា​នៅ​ពេល​នោះ​ផង​ដែរ។​ លោក​ជា​ឪពុក​បង្កើត​របស់​ ធន់​ មករា​ កីឡាករ​វ័យ​ក្មេង​កំពុង​លេចធ្លោ​ម្នាក់​នៅ​ក្លឹប​ប្រដាល់​សមាគមន​ក្រសួង​ការពារជាតិ៕​

អត្ថបទ៖ នួន ស៊ីណា​