ចេញ​គំរូ​រូបភាព Portrait ប៉ុន្មាន​សន្លឹក ថត​ចេញ​ពី​កាមេរ៉ា​ស្មាតហ្វូន Lenovo Z5

  • 2018-05-23 11:53:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្មាតហ្វូន​ជំនាន់​ក្រោយ​របស់​ក្រុមហ៊ុន Lenovo ម៉ូឌែល​ Z5 ត្រូវ​បាន​គេ​ដឹង​ថា ត្រៀម​នឹង​ដាក់​បង្ហាញ​នា​ថ្ងៃ​ទី ១៤ ​មិថុនា។ ប៉ុន្តែ​ថ្មីៗ​នេះ​ ក៏​មាន​ការ​លេចចេញ​នូវ​គំរូ​រូបភាព​ប៉ុន្មាន​សន្លឹក ថត​ក្នុង​ទម្រង់ Portrait បង្ហោះ​ចែកចាយ​លើ​គេហទំព័រ Weibo ដោយ​គណនី Lenovo Group VP

រូបភាព Portrait ថតចេញពីកាមេរ៉ា Lenovo Z5

ខាង​ក្នុង​រូបភាព​ភ្ជាប់​មក​យ៉ាង​ច្បាស់​ ជាមួយ​ស្លាកសញ្ញា​នៃ​រូប​កាមេរ៉ា​ភ្លោះ​ពីរ​គ្រាប់​មាន​ប្រើ​បច្ចេកវិទ្យា AI ប៉ុន្តែ​ទំនង​មិន​ស្ថិត​ក្នុង​ស្មាតហ្វូន​ធុន​ខ្ពស់​មាន​ប្រើ​ឈីប Snapdragon 845 នោះ​ទេ ផ្ទុយ​ទៅ​វិញ​ហក់​ត្រឹម 6-Series របស់ Qualcomm ជា​ប្រភេទ​ស្មាតហ្វូន​ធុន​កណ្តាល។

ក្រៅ​ពី​សមត្ថភាព​កាមេរ៉ា Z5 ក៏​ធ្លាប់​មាន​ចចាមអារ៉ាម​ថា​ នឹង​បំពាក់​អង្គ​ចងចាំ​ដល់​ទំហំ 4TB ដែល​មាន​ន័យ​ថា​អ្នក​ប្រើប្រាស់​អាច​រក្សា​ទុក​រូបភាព​ដល់ ១ លាន​សន្លឹក វីដេអូ​កម្រិត HD ដល់ ២ ពាន់ និង​ចម្រៀង​ប្រមាណ ១៥០ ០០០ បទ៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ កៅ រក្សា