​ក្រុម​បាល់ទះ​នារី​​​ខេត្ត​​ពោធិ៍សាត់ ​ធ្វើ​រឿង​គួរឲ្យ​យក​គំរូ​តាម​​១​​ ទើប​អាច​ឈ្នះ​​ពាន​ថ្នាក់​ជាតិ

  • 2018-05-31 08:28:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​បាល់ទះ​នារី​​ខេត្ត​ពោធិ៍សាត់​បាន​ឈ្នះ​មេដាយ​មាស​លើក​ពាន​ក្នុង​ព្រឹត្តិការណ៍​កីឡា​ជាតិ​លើក​ទី​២ ​លើ​ប្រភេទ​កីឡា​បាល់ទះ​នារី​ក្នុង​សាល​ មុន​នេះ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​​ ដោយ​យក​ឈ្នះ​ខេត្ត​កណ្ដាល​​ទាំង​ប្រផឹតប្រផើយ ៣-២ ​នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ។

លោក នឹម កុសល

​​លោក នឹម កុសល ​​នាយ​បេសកកម្ម​រង​​មន្ទីរ​អប់រំ​យុវជន​ និង​កីឡា​ខេត្ត​ពោធិ៍សាត់​​បាន​ឲ្យ​ដឹង​ថា ​ក្រុម​កីឡា​ការិនី​​បាល់ទះ​ ដែល​លោក​យក​មក​នេះ​គឺ​​​​រស់​នៅ​ឆ្ងាយ​ពី​គ្នា​មែន​ទែន រហូត​ដល់​ជាង ១០០​គីឡូម៉ែត្រ​ពី​គ្នា។ ខេត្ត​របស់​លោក​បាន​ធ្វើ​ការ​ស្រាវជ្រាវ​គ្រប់​​ភូមិ​ស្រុក​ ដើម្បី​ចម្រាញ់​យក​កីឡា​ការិនី​ល្អ​​ៗ មក​ធ្វើ​ការ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ខាង​លើ​។

​លោក​បន្ថែម​ថា ការ​ប្រមូល​ផ្ដុំ​ពិត​ជា​មាន​ការ​លំបាក​ខ្លាំង​ ដោយ​សារ​ពួក​គេ​នៅ​ឆ្ងាយ​ពី​គ្នា​ខ្លាំង​ពេក ប៉ុន្តែ​​​នេះ​ជា​ជម្រើស​ល្អ​បំផុត​ ដើម្បី​ប្រមូល​យក​កីឡា​ការិនី​ល្អ​មក​លេង​តំណាង​ខេត្ត។ ​​ការ​ប្រមូល​ផ្ដុំ​សម្រាប់​ព្រឹត្តិការណ៍​ខាង​លើ​​នេះ​គឺ​មាន​រយៈ​ពេល​ត្រឹម ៤ ​ប៉ុណ្ណោះ ដោយ​យក​មក​ពី​​ស្រុក​​ចំ​នួន​បី​គឺ​ស្រុ​ក​​ វាលវែង​​ ក្រុង​ ពោធិ៍សាត់ និង​ស្រុក​ កណ្ដៀង​។

​ខេត្ត​ពោធិ៍សាត់​គឺ​ជា​ម្ចាស់​ជើង​ឯក​បាល់ទះ​នារី​ក្នុង​សាល​កាល​កីឡា​ជាតិ​លើក​ទី​១ ប៉ុន្តែ​កីឡា​ការិនី​ដែល​មក​លេង​​កីឡាករ​ជាតិ​លើក​ទី​២​​នេះ​​ គឺ​សល់​ពី​​​ការ​ប្រកួត​​​​​កីឡា​​ជាតិ​លើក​ទី​១​តែ​ម្នាក់​គត់ ក្រៅ​ពី​នោះ​គឺ​ជា​កីឡា​ការិនី​ថ្មី​៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​