ដូណាល់ ត្រាំ គំរាមធ្វើរឿងមួយលើក្រុមហ៊ុនផលិតឡានអាល្លឺម៉ង់ទាំងអស់នៅអាមេរិក
- 2018-06-01 01:42:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដូណាល់ ត្រាំ គំរាមធ្វើរឿងមួយលើក្រុមហ៊ុនផលិតឡានអាល្លឺម៉ង់ទាំងអស់នៅអាមេរិក
ចន្លោះមិនឃើញ
ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំត្រូវបានរាយការណ៍ថាគំរាមនឹងដេញក្រុមហ៊ុនផលិតឡានអាល្លឺម៉ង់ទាំងអស់ចេញពីសហរដ្ឋអាមេរិក។
យោងតាមកាសែតអាល្លឺម៉ង់មួយឲ្យដឹងថា លោក ត្រាំបានប្រាប់ប្រធានាធិបតីបារាំងកាលពីខែមេសាថាខ្លួនមានបំណងបណ្ដេញក្រុមហ៊ុនអាល្លឺម៉ង់ទាំងអស់។ កាលពីសប្ដាហ៍មុន រដ្ឋបាលរបស់លោកត្រាំ បានបើកការស៊ើបអង្កេតមួយទៅលើការនាំចូលរថយន្តដែលមានពន្ធគយរហូតដល់ ២៥%។ ការបណ្ដេញចេញដូចនេះ អាចធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ក្រុមហ៊ុនផលិតឡានអាល្លឺម៉ង់ ដែលនាំចូលរថយន្តរហូតដល់ ៩០% ទៅកាន់អាមេរិក និងជាអ្នកនាំចេញធំជាងគេបំផុតក្នុងសហភាពអឺរ៉ុប។
គួរឲ្យដឹងថា ក្រុមហ៊ុនអាល្លឺម៉ង់ក្នុងសហរដ្ឋអាមេរិកមានដូចជា BMW, Mercedes-Benz, Volkswagen, Audi និង Porsche ជាដើម៕
ចុចអាន ៖