រុស្ស៊ីគ្រោងជីកមាសទ្វេដង ក្លាយជាអ្នកផលិតធំជាងគេទី ២លើលោក
- 2018-06-03 07:50:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រុស្ស៊ីគ្រោងជីកមាសទ្វេដង ក្លាយជាអ្នកផលិតធំជាងគេទី ២លើលោក
ចន្លោះមិនឃើញ
ក្រុមហ៊ុនជីករ៉ែមាសធំៗរបស់រុស្ស៊ី គ្រោងនឹងបង្កើនផលិតភាពរបស់ខ្លួនឲ្យបានទ្វេដង ដែលអាចធ្វើឱ្យរុស្ស៊ីក្លាយជាប្រទេសផលិតមាសធំជាងគេទី ២ក្នុងពិភពលោក។
សព្វថ្ងៃនេះ រុស្ស៊ីស្ថិតក្នុងចំណាត់ថ្នាក់ទី ៣ បន្ទាប់ពីអូស្ត្រាលី និងចិន។ ទោះជាយ៉ាងនេះក្តី លោក Mikhail Leskov អគ្គនាយករងនៃវិទ្យាស្ថានបច្ចេកវិទ្យា Geotechnology ដែលមានមូលដ្ឋាននៅទីក្រុងម៉ូស្គូឲ្យដឹងថា ចំណាត់ថ្នាក់នេះអាចនឹងផ្លាស់ប្តូរក្នុងពេលតិចជាងមួយទសវត្សរ៍។ កាលពីឆ្នាំ ២០១៧ រុស្ស៊ីជីករ៉ែមាសបានជាង ២៤ ម៉ឺនគីឡូក្រាមដែលស្មើនឹង ៨,៣% ផលិតកម្មសរុបទូទាំងពិភពលោក។ នេះបើយោងតាមទិន្នន័យរបស់ the UK Consultancy Metals Focus។ ដូចនេះ ក្រុមហ៊ុនជីកមាសទាំងអស់ក្នុងប្រទេស នឹងអាចបង្កើនផលិតភាពទ្វេដងក្នុងរយៈពេល ៧ឆ្នាំ។
គួរឲ្យដឹងថា រ៉ែមាសចំនួនជាង ២ ១៨៩ តោន ត្រូវបានជីកឧស្សាហកម្មធំៗក្នុងប្រទេសរុស្ស៊ីត្រឹមរយៈពេល ១០ ឆ្នាំចុងក្រោយនេះប៉ុណ្ណោះ៕
ចុចអាន ៖
មកមើលទិដ្ឋភាពរុស្ស៊ី បាញ់មីស៊ីលឆ្លងទ្វីប៤គ្រាប់ស្តែងៗ ចេញពីនាវាមុជទឹក (មានវីដេអូ)
មិនធម្មតា! រុស្ស៊ី បង្កើតបានស្ថានីយនុយក្លេអ៊ែរបណ្តែតទឹក ដំបូងគេបង្អស់លើលោក
រុស្ស៊ី បង្ហាញនាវាដឹកគ្រាប់នុយក្លេអ៊ែរ គ្មានមនុស្សបើកក្រោមទឹក អាចបង្កមហន្តរាយបាន